ព័ត៌មានជាតិ

បងប្អូនត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះការឆ្លងជំងឺកូវីដ19 នេះគឺជាកន្លែងដុតខ្មោច ឬកន្លែងបូជាសព អ្នកកើតជំងឺកូវីដ19 នៅខេត្តកំពង់ស្ពឺ រៀបចំជិតរួចរាល់ហើយ។

បងប្អូនត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះការឆ្លងជំងឺកូវីដ19 នេះគឺជាកន្លែងដុតខ្មោច ឬកន្លែងបូជាសព អ្នកកើតជំងឺកូវីដ19 នៅខេត្តកំពង់ស្ពឺ រៀបចំជិតរួចរាល់ហើយ។

នៅប្រហែល4គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ស្ពឺ ស្ថិតនៅភូមិផ្គងក្រុងច្បារមន ជាទីកន្លែងបូជាសពសម្រាប់អ្នកកើតជម្ងឺ19 នៅខេត្តកំពង់ស្ពឺ បានរៀបចំដំណើរការជិតរួចរាល់ហើយ គេរំពឹងថា នៅថ្ងៃចន្ទដើមសប្តាហ៍នេះកន្លែងបូជាសពសម្រាប់អ្នកកើតជម្ងឺ covid-19 នឹងរួចរាល់ជាស្ថាពរហើយ ការរៀបចំនឹងដំណើរការបូជាសពអ្នកជំងឺកូវីដ19 ឡើងដោយការរួមចំណែករបស់សប្បុរសជន ជាពិសេសសប្បុរសជន ដែលមានគ្រឿងចក្រឈូសឆាយផ្លូវធ្វើដំណើរចូលទីកន្លែងបូជាសព។

ដើម្បីសម្រួលដល់ការធ្វើដំណើរ ក៏ដូចជារថយន្តដឹកសពចូលដល់ទីកន្លែងបូជា គេត្រូវត្រួសត្រាយផ្លូវថ្មីក្នុងរយៈចម្ងាយប្រហែល500ម៉ែត្រ នឹងដំណើរការធ្វើផ្លូវថ្មីចាប់ផ្ដើមកាលពីថ្ងៃព្រហស្បតិ៍ 14 ខែកក្កដាឆ្នាំ 2021ហើយគ្រោងនឹងបញ្ចប់រួចរាល់នៅថ្ងៃទី21 ខែកក្កដា ឆ្នាំ 2021នេះ ការស្ថាបនាឡបូជាសពទន្ទឺមគ្នា2កន្លែង ក៏រំពឹងថា នឹងរួចរាល់ជាស្ថាពរនៅថ្ងៃជាមួយគ្នានោះដែរ។

លោក ទឹម គឹមសាន នាយកក្រុមហ៊ុនទឹម គឹមសានបានមានប្រសាសន៍ នៅទីកន្លែងគ្រឿងចក្រកំពុងដំណើរការផ្លូវនោះថា នេះគឺជាការរួមចំណែកជាមួយអាជ្ញាធរថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ ដើម្បីកសាងទីកន្លែងបូជាសពអ្នកដែលស្លាប់ដោយសារជំងឺកូវីដ19 លោកបានបញ្ជូនគ្រឿងចក្រដើម្បីជួយធ្វើផ្លូវថ្មីចម្ងាយជាង ៥០០ម៉ែត្រ ពីផ្លូវជាតិដើម្បីសម្រួលដល់ការធ្វើដំណើរ ជាពិសេសការដឹកសពនៅទីនេះ លោក ទឹម គឹមសាន ម្ចាស់គ្រឿងចក្រដែលជួយធ្វើផ្លូវនោះបន្ថែមថា ការធ្វើផ្លូវនេះគឺលោកបានរួមចំណែកដោយស្មោះស ជាមួយអាជ្ញាធរនិងថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ ជាពិសេសគឺជួយគ្នាក្នុងគ្រាលំបាកក្នុងគ្រោះអាសន្ននៃជំងឺកូវីដ19។

កន្លងមកការចាក់ដី និងរៀបចំហេដ្ឋារចនាសម្ព័ន្ធ នៅកីឡាដ្ឋានខេត្តកំពង់ស្ពឺ គឺក្រុមហ៊ុនទឹម គឹមសាន ក៏បានរួមចំណែកស្ទើរទាំងស្រុងផងដែរ ក្រៅពីនោះហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតនៅក្នុងទីរួមខេត្តកំពង់ស្ពឺ ក៏ក្រុមហ៊ុនទឹម គឹមសាន បានកសាងជាច្រើនកន្លែងផងដែរ នេះក៏ដោយសារតែការដឹកនាំរបស់ថ្នាក់ដឹកនាំខេត្តមានទស្សនវិស័យច្បាស់លាស់ក្រុមហ៊ុនឯកជនចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តកំពង់ស្ពឺ ជាក់ស្តែងការចូលរួមចំណែកធ្វើផ្លូវចូលទីតាំងបូជាសពនាពេលនេះ។

Leave a Reply

Your email address will not be published. Required fields are marked *