ចាប់ពីម៉ោងសូន្យ ថ្ងៃទី 10 ខែកក្កដា រហូតដល់ ថ្ងៃទី 23 ខែកក្កដា ឆ្នាំ 2021 នេះ អាជ្ញាធររាជធានីភ្នំពេញ សម្រេចដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមានហានីភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ19 និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ សម្រាប់រយៈពេល14ថ្ងៃ។
