លោកជំទាវ ឱ វណ្ណឌីន ចូលរួមបញ្ចប់យុទ្ធនាការជាតិចាក់វ៉ាក់សាំងក្នុងក្របខណ្ឌទូទាំងភូមិសាស្ត្ររាជធានីភ្នំពេញ នៅត្រឹមថ្ងៃទី 8 ខែកក្កដា ឆ្នាំ 2021 នេះ។
អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ19 នឹងត្រូវបញ្ចប់នៅវេលាម៉ោង 5:00នាទីល្ងាច ជាកំហិតដូច្នេះប្រសិនបើបងប្អូនប្រជាពលរដ្ឋទាំងឡាយណាខកខានមិនបានអញ្ជើញមកទទួលវ៉ាក់សាំងតាមកាលបរិច្ឆេទចុងក្រោយ និងទីតាំងដែលបានកំណត់ជូនខាងលើនេះរដ្ឋបាលរាជធានីភ្នំពេញ និងមិនទទួលខុសត្រូវក្នុងការចាក់វ៉ាក់សាំងជូននៅពេលក្រោយឡើយ។
ថ្លែងក្នុងឱកាសនៃការបិទបញ្ចប់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ19 នៅវិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ ថា 99.22% នៅរាជធានីភ្នំពេញ ត្រូវបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ19 ជូនប្រជាពលរដ្ឋ ហើយបើគិតត្រឹមយប់ថ្ងៃទី7 ខែកក្កដា ឆ្នាំ2021នេះក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ19 ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន 4,701,255នាក់ សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ10លាននាក់ បានចំនួន47.01%។
សូមជម្រាបជូនថាបច្ចុប្បន្ន ខេត្តចំនួន14សំខាន់ៗបានកំពុងដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបន្ទាប់ពីរាជធានីភ្នំពេញ។