ព័ត៌មានជាតិ

គិតមកទល់នឹងពេលនេះអគ្គិភ័យដែលឆេះនៅក្នុងខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ ត្រូវបានពន្លត់ជាស្ថាពរហើយ។

គិតមកទល់នឹងពេលនេះអគ្គិភ័យដែលឆេះនៅក្នុងខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ ត្រូវបានពន្លត់ជាស្ថាពរហើយ។

ករណីអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង 11 និង 15 នាទីព្រឹក ថ្ងៃអង្គារទី 6 ខែកក្កដាថាឆ្នាំ 2021 នេះ

តាមរបាយការណ៍របស់នាយកដ្ឋាននគរបាល បង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ ថាការឆេះរោងស្តុកសម្ភារៈអាពាហ៍ពិពាហ៍មួយកន្លែងដែលស្ថិតនៅផ្ទះលេខ 15 ផ្លូវលំ

ក្រុមទី4 ភូមិ 4 សង្កាត់ច្រាំងចំរេះទី 1 ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញនិងម្ចាស់ឈ្មោះ អ៊ិន សុខឈាន់ ភេទប្រុស អាយុ 32 ឆ្នាំ មុខរបរជាម្ចាស់ឃ្លាំងសម្ភារៈពិធីមង្គលការ។

មូលហេតុបណ្ដាលមកពីចរន្តអគ្គិសនីហើយផ្ទះឆេះ ទំហំ 16 x និង 23 ម៉ែត្រ រួចក៏ឆេះរាលដាលដល់រោងទុកដែកទំហំ 12 ×នឹង 23 ចំនួនមួយទៀត តាមការប៉ានស្មានការឆាបឆេះនេះអស់ប្រហែលជា 50 ភាគរយហើយក៏មិនបណ្ដាលអោយមានអ្នកស្លាប់និងរបួសឡើយ។

សូមបញ្ជាក់ថាការពន្លត់អគ្គីភ័យនេះប្រើប្រាស់រថយន្ត 18 គ្រឿង ទឹកអស់ចំនួន 36 គ្រឿង ស្មើនឹង 144 ម៉ែត្រគូប។

Leave a Reply

Your email address will not be published. Required fields are marked *