ព័ត៌មានជាតិ

ព្រឹកនេះវ៉ាក់សាំងសុីណូហ្វាម ចំនួន 1 លានដូសបានមកដល់ប្រទេសកម្ពុជាហើយ។

ព្រឹកនេះវ៉ាក់សាំងសុីណូហ្វាម ចំនួន 1 លានដូសបានមកដល់ប្រទេសកម្ពុជាហើយ។

នៅព្រឹកថ្ងៃទី 6ខែ កក្កដា ឆ្នាំ2021នេះ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ19ប្រភេទវ៉ាក់សាំងស៉ីណូហ្វាម ដែលកម្ពុជាបានបញ្ជាទិញសាធារណរដ្ឋប្រជាមានិតចិនចំនួន1លានដូសទៀត បានដឹកមកដល់ប្រទេសកម្ពុជាហើយ។

កន្លងមក ក៏ដូចជាបច្ចុប្បន្នប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន ចាប់ពី 18ឆ្នាំឡើងទៅប្រមាណ13លាននាក់ ត្រូវនឹងវ៉ាក់សាំងប្រមាណ 26លានដូស កម្ពុជានឹងសម្រេចការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចំនួន 10លាននាក់ នៅក្នុងឆ្នាំ2021នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ2022។

យ៉ាងណាមិញគិតត្រឹមថ្ងៃទី 6 ខែកក្កដា ឆ្នាំ 2021នេះ កម្ពុជាទទួលបានវ៉ាក់សាំងចំនួន 12.024.000ដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ (សុីណូហ្វាមចិន) ចំនួន 2.200.000ដូស នឹង COVAX(CoviShield) ចំនួន324.000ដូស ការបញ្ជាទិញរបស់រាជរដ្ឋាភិបាលរួមមាន សុីណូវ៉ាក់ ចំនួន7.500.000 ដូស និង សុីណូហ្វាម ចំនួន2.000.000ដូស សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ10លាននាក់ បានចំនួន46%ហេីយ។

Leave a Reply

Your email address will not be published. Required fields are marked *