ព័ត៌មានជាតិ

ឯកឧត្តម ខៀវ កញ្ញារិទ្ធ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះសូទិន ក្រើនរំលឹកដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនកិច្ចការងារនិងវិធានការ បង្ការទប់ស្កាត់ការ ឆ្លងរីក រាលដាល នៃជឺងឺកូវីដ 19 ក្នុងមូលដ្ឋានអោយបានកាន់ តែខ្លាំងក្លាបន្ថែមទៀត ។

ឯកឧត្តម ខៀវ កញ្ញារិទ្ធ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះសូទិន ក្រើនរំលឹកដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនកិច្ចការងារនិងវិធានការ បង្ការទប់ស្កាត់ការ ឆ្លងរីក រាលដាល នៃជឺងឺកូវីដ 19 ក្នុងមូលដ្ឋានអោយបានកាន់ តែខ្លាំងក្លាបន្ថែមទៀត ។

ក្នុងឱកាសអញ្ជើញចុះបំពេញបេសកកម្មការងារនៅខេត្តកំពង់ចាម ឯកឧត្តមបាននាំយកនៅស្បៀងអាហារ រួមមាន អង្ករ មី ត្រី ខ ទឹកស៊ីអ៊ីវ និងទឹកត្រី មកប្រគល់ជូនដល់អាជ្ញាធរដែនដី ស្រុកកោះសូទិន ខេត្តកំពង់ចាម ដើម្បីទុកសម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើ ចត្តាឡីស័ក នៅតាមខ្នងផ្ទះ ក្នុងភូមិ ឃុំនានា នៃស្រុកកោះសូទិន។

ឯកឧត្តម ខៀវ កាញារីទ្ធ ក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះសូទិន បានធ្វេីការក្រើនរំលឹកដល់ អាជ្ញាធរ ដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនកិច្ចការងារនិងវិធានការ បង្ការទប់ស្កាត់ការ ឆ្លងរីក រាលដាល នៃជឺងឺកូវីដ 19 ក្នុងមូលដ្ឋាន ភូមិ ឃុំ នៃស្រុកកោះសូទិន អោយបានកាន់តែខ្លាំងក្លាបន្ថែម ទៀត ហើយក្នុងនោះថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ជាន់ថ្នាក់ ក៏ត្រូវថែរក្សា និងការពារ ខ្លួនឯងជាចាំបាច់ផងដែរ។

ឯកឧត្តម រដ្ឋមន្រ្តី ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក ត្រូវអនុវត្តឲ្យបានចំពោះវិធានការសុខាភិបាល និងត្រូវរាយការណ៍ជូនមន្ត្រីសុខាភិបាល បន្ទាន់ ក្នុងករណីមានបញ្ហាសុខភាពដូចជា ក្អកមានស្លេស ក្តៅខ្លួនលើសពី 37 អង្សារ ពិបាកដកដង្ហើម ឈឺ ក តិចតួច និងអាការ:មិនស្រួលក្នុងខ្លួន ទន្ទឹមនេះ ឯកឧត្តម ក៏បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ ត្រូវអនុវត្តឱ្យបាន ខ្ជាប់ខ្លួន នៅវិធានការ ( ៣កុំ ៣ការពារ ) និងត្រូវកែប្រែ ទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ19 ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធាន ការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-19 នេះ។

តាមរបាយការណ៏របស់ លោក យី វណ្ណ: អភិបាលនៃគណ:អភិបាល ស្រុកកោះសូទិន ខេត្តកំពង់ចាម បានអោយដឹងថា ចាប់តាំងពីមានការឆ្លងរីករាលនៃជំងឺកូវីដ19 នេះមក នៅក្នុងស្រុកកោះសូទិន មានអ្នកឆ្លងសរុបចំនួន 39អង្គ នាក់ ហើយមួយចំនួនបានព្យាបាលជាសះស្បើយរួចមកហើយ ។

 

ចំពោះអ្នកឈឺកំពុងតែសម្រាកព្យាបាលនៅទីរួមខេត្តកំពង់ចាម សម្រាប់អ្នកដែលធ្វើចត្តាឡីស័ក នៅតាមផ្ទះ មានចំនួន182នាក់ ហើយត្រូវបានអាជ្ញាធរ ធ្វើការណែនាំមិន អោយចេញពីផ្ទះនោះទេ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានការជាប់ ពាក់ពន្ធ័ និងអ្នកកើតជំងឺកូវីដ19 ហើយត្រូវធ្វើចត្តាឡីស័ក នៅតាមផ្ទះនីមួយៗ បានទទួលអំណោយ ជាស្បៀងអាហារ ពី ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ជាបន្តបន្ទាប់រួចមកហើយ និងបន្តផ្តល់ជូនបន្ថែមទៀត ដែលក្នុងឱកាសនេះ ក្រៅពីប្រគល់ជូនដល់អាជ្ញាធរស្រុក កោះសូទិនឯកឧត្តម រដ្ឋមន្រ្តី និង ក្រុមការងារ ក៏បានអញ្ជើ ញចុះទៅចែកជូនដល់ផ្ទះ ប្រជា ពលរដ្ឋ តែម្តង ។

 

តាមតូលេខរបស់ស្រុកកោះសូទិន បានបង្ហាញចំនួនអ្នកកើតជំងឺកូវីដ19 មាននៅ ក្នុងឃុំ ព្រែកតានង់ ចំនួន 1នាក់ ឃុំ កំពង់រាប1 នាក់ ឃុំកោះសូទិន 2 នាក់ ឃុំពាមប្រធ្នោះ 5 នាក់ ឃុំល្វេ 1 នាក់ ឃុំមហាខ្ញូង 2នាក់ និង ឃុំមហាលាភ ចំនួន 27 អង្គ នាក់។

 

ក្រៅពីនាំយកនូវស្បៀងអាហារ ធ្វើការចែកជូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នេះដែរ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ក៏បានជូននូវថវិកា ដល់ក្រុមការងារស្រុក កោះ សូទិន ដើម្បីបន្តសកម្មភាពការងារ បង្ការនិងទប់ស្កាត់ ជំងឺកូវីដ កុំអោយមានការកាន់តែច្រើន បន្ថែម ទៀត នៅក្នុងឱកាសនោះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ បានចូលរួមបច្ច័យចំនួន 1លាន រៀល ដល់គ្រួសារនៃសព ក្រុមការងារ ឃុំពាមប្រធ្នោះ ដែលទើបទទួលមរណភាព ដោយ ជរាពាធ ៕ដោយ: ទទក

Leave a Reply

Your email address will not be published. Required fields are marked *