ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំប្រតិភូសាខា មន្ទីរពាក់ព័ន្ធ ចុះសួរសុខទុក្ខប្រជាពលរដ្ឋចំនួន 210 គ្រួសារ ដែលស្ថិតនៅតំបន់បិទខ្ទប់ក្នុងភូមិរកា ឃុំរកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំប្រតិភូសាខា មន្ទីរពាក់ព័ន្ធ ចុះសួរសុខទុក្ខប្រជាពលរដ្ឋចំនួន 210 គ្រួសារ ដែលស្ថិតនៅតំបន់បិទខ្ទប់ក្នុងភូមិរកា ឃុំរកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល

នៅព្រឹកថ្ងៃទី 30 ខែមិថុនាឆ្នាំ 2021 នេះ ឯកឧត្តម គង់សោភ័ណ្ឌ មានប្រសាសន៍នៅក្នុងឱកាសនោះពីការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយក្ដីនឹករលឹក នឹងគិតគូរជានិច្ចអំពីសុខទុក្ខ របស់ប្រជាពលរដ្ឋទូទៅ នៅគ្រប់ពេលវេលា ពិសេសក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ19 ។

ឯកឧត្តមអភិបាលខេត្តកណ្ដាល ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ទាំង210គ្រួសារ ត្រូវអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល អោយបានខ្ជាប់ខ្ជួន ដើម្បីបង្ការ ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺ-19( 3 កុំ3ការពារ ) លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង បានឲ្យដឹងថា ប្រជាពលរដ្ឋនៅក្នុងភូមិរកា ឃុំរកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានធ្វើការរោងចក្រនៅស្រុកអង្គស្នួល និងបានឆ្លងជំងឺកូវីដ19 ហើយគិតមកទល់ពេលនេះមានប្រជាពលរដ្ឋចំនួន 42នាក់ បានរកឃើញមានវិជ្ជមានជំងឺកូវីដ19 នៅក្នុងភូមិរកា និងត្រូវបានដាក់ជា( តំបន់លឿងទុំ ) កាលពីថ្ងៃទី28 ខែមិថុនា ឆ្នាំ2021នេះ។

អំណោយមនុស្សធម៌ដែលសាខាបានផ្ដល់ជូនក្នុង1នាក់ទទួលបាន អង្ករ 20គីឡូក្រាម ទឹកសុទ្ធ 1កេស ត្រីខ1 យួរ មី 1កេស ទឹកស៊ីអ៊ីវ1យួរ ជែល1ដប ម៉ាស10បន្ទះ និងថវិកា 3ម៉ឺនរៀល។

Leave a Reply

Your email address will not be published. Required fields are marked *