កាលពីថ្ងៃទី14 ខែមិថុនា ឆ្នាំ2021 យើងចាក់វ៉ាក់សាំងការពារកូវីដ-19 បានដល់ចំនួន3លាននាក់។ ថ្ងៃទី 28ខែ មិថុនា ឆ្នាំ 2021នេះ យើងចាក់បានជាង4លាននាក់ក្នុងចំណោមមនុស្ស10លាននាក់ ដែលត្រូវចាក់ ក្នុងនោះយើងបានរកឃើញមនុស្សដែលទទួលដូសទី4លាន គឺបានទៅប្អូនប្រុសឈ្មោះសូ សយ អាយុ65ឆ្នាំ ជាអតីតយុទ្ធជ
និងជាយុទ្ធជនពិការជើងឆ្វេងដែលសព្វថ្ងៃរស់នៅភូមិប្រទាល ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង។
ខ្ញុំសូមចូលរួមអបអរសាទរ និងសូមជួយឧបត្ថម្ភនូវថវិកាចំនួន10លានរៀល និងសម្ភារៈផ្សេងទៀតដូចមនុស្សទី1លាន ទី2លាន និងទី3លានផងដែរ។លោកជំទាវឱ វណ្ណ
ឌីន នឹងនាំសម្ភារះថវិការទៅជូនប្អូនសូ សយ និងក្រុមគ្រួសារដោយផ្ទាល់នាថ្ងៃស្អែក។
សូមអរគុណនិងកោតសរសើរចំពោះក្រុមគ្រូពេទ្យ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានខិតខំចាក់វ៉ាក់សាំងជូនប្រជាជនយើង។
សូមអរគុណចំពោះមិត្តចិន ដែលបានជួយផ្គត់ផ្គង់វ៉ាក់សាំងដល់កម្ពុជា ដែលធ្វើអោយកម្ពុជាឈានទៅសម្រេចបាននូវការចាក់វ៉ាកសាំង40ភាគរយនៃចំនួនដែលត្រូវចាក់។ ប្រសិនបើកុំមានជំនួយឧបត្ថម្ភពីមិត្តចិនទេ មកដល់ពេលនេះកុំថាឡើយយើងចាក់បាន4លាននាក់ សូម្បីតែ20ម៉ឺននាក់ក៏យើងមិនអាចចាក់បានផង ហើយយើងច្បាស់ជាកំពុងស្ថិតនៅក្នុងវិបត្តិអត់វ៉ាក់សាំងដែលគ្មានច្រកចេញ៕