ព័ត៌មានជាតិ

សម្តេចម៉ែ សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ដល់គណៈប្រតិភូសមាគមកាយឫទ្ធិនារីកម្ពុជាចំនួន 7រូប ចូលក្រាប ថ្វាយបង្គំគាល់ ថ្វាយព្រះពរ ។

សម្តេចម៉ែ សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ដល់គណៈប្រតិភូសមាគមកាយឫទ្ធិនារីកម្ពុជាចំនួន 7រូប ចូលក្រាប ថ្វាយបង្គំគាល់ ថ្វាយព្រះពរ ។

នៅវេលាព្រឹកថ្ងៃទី 23 ខែមិថុនា ឆ្នាំ 2021នេះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈ

ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ដល់គណៈប្រតិភូសមាគមកាយឫទ្ធិនារីកម្ពុជាចំនួន 7រូប ដែលដឹកនាំដោយ លោកជំទាវ ស៊ិន សិរី អគ្គស្នងការ រួមដំណើរដោយ អ្នកម្នាង ស៊ីសុវត្ថិ កន្ធីរ៉េតអគ្គ

ស្នងការរងទទួលបន្ទុករដ្ឋបាល និងបេក្ខជនឈរឈ្មោះសម្រាប់គណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មី ចំនួន5រូបទៀត ដឹកនាំដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលឈរឈ្មោះជាអគ្គស្នងការ នៃគណៈកម្មាធិការប្រតិបត្តិអាណតិ្តថ្មី ចូលក្រាបថ្វាយបង្គំគាល់ ថ្វាយព្រះពរ ក្នុងឱកាស

ដ៏មហានក្ខត្តឬក្សអបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ 85យាងចូល 86ព្រះវស្សា នៅព្រះរាជដំណាក់គន្ធបុប្ផា(គន់ធបុប្ផា) ក្នុងព្រះបរមរាជវាំង។ដោយ ទទក

Leave a Reply

Your email address will not be published. Required fields are marked *