កម្រណាស់លើពិភពលោកដែលអាចធ្វើដូចកម្ពុជា នាយកគ្រប់គ្រងផ្នែកទេសចរណ៏ នៃ ALL DREAMS CAMBODIA អរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានចាក់វ៉ាក់សាំងជូនដល់ជនបរទេស ដោយឥតគិតថ្លៃ។
ក្នុងឱកាសអញ្ជើញចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី 22 ខែមិថុនា ឆ្នាំ 2021នេះ លោក Jacques GUICHANDUT នាយកគ្រប់គ្រង ផ្នែកទេសចរណ៏ នៃ ALL DREAMS CAMBODIA បានសំដែងនូវការរីក រាយ
ដោយឃើញកម្ពុជា គឺជាប្រទេសទី2 ក្នុងបណ្តាប្រទេសអាស៊ាន ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ជូនដល់ប្រជាពលរដ្ឋបានច្រើនជាងគេ ហើយលោកក៏បានថ្លែងការ អរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានចាក់វ៉ាក់សាំងជូនដល់ជនបរទេស ដោយឥតគិតថ្លៃ ដែលជាបញ្ហាកម្រណាស់នៅក្នុងពិភពលោក
តែទោះជាយ៉ាងនេះក្តី លោក Jacques GUICHANDUT មានការសោកស្តាយ ចំពោះការប្រឹងប្រែងរបស់ប្រទេសកម្ពុជា ក្នុងកិច្ចការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ តែមិនត្រូវបានកាសែតបរទេសច្រើន ផ្សព្វផ្សាយនោះទេ ដែលធ្វើអោយបាត់ចរន្តទេសចរណ៏មួយចំនួន ហើយភ្ញៀវទេសចរ មួយចំនួនបានមកក្នុងផ្នែកមួយនៃ ទស្សនកិច្ច ទេសចរណ៏ នៅប្រទេសថៃ ឬវៀតណាម ហើយបានបន្តមកកម្ពុជា ។
តាមរយះ នេះ លោកនាយកគ្រប់គ្រង ALL DREAMS CAMBODIA មានគោលបំណងធ្វើយ៉ាងណាជួយ បង្កើនការផ្សព្វផ្សាយដល់ភ្ញៀវទេសចរបរទេស អោយមានការយល់ដឹងថា ប្រទេសកម្ពុជា ជា តំបន់ទេសចរណ៏មួយដែលមានសុវត្ថិភាព ដោយមានប្រជាជនច្រើន បានទទួលការចាក់វ៉ាក់ សាំងបង្ការជំងឺកូវីដ-19រួចហើយ សម្រាប់នៅពេលខាងនេះ ជារដូវទេសចរណ៏ គឺ ALL DREAMS CAMBODIA នឹងបន្តបង្កើនជួយផ្សព្វផ្សាយដល់បណ្តាភ្ញៀវទេសចរ អន្តរជាតិ បាន យល់ដឹងថា ប្រទេសកម្ពុជា គឺជាតំបន់ដែលមានសុវត្ថិភាព អាចមកស្នាក់នៅដោយមិនមែន ជាផ្នែកមួយបន្តពីប្រទេសថៃ ឬប្រទេសវៀតណាម ទៀតនោះទេ ។
ដូច្នេះហើយ លោក Jacques សង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើកិច្ចសហការជាមួយវិស័យទេសចរណ៏ ឯកជន ដើម្បីធ្វើការរួមគ្នាផ្សព្វផ្សាយរូបភាពវិជ្ជមាន របស់ប្រទេសកម្ពុជា កាន់តែល្អប្រសើរ ឡើងបន្ថែមទៀត៕ ដោយ: ទទក