ព័ត៌មានជាតិ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បងប្អូនជនរួមជាតិជាទីគោរព ស្រឡាញ់!

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បងប្អូនជនរួមជាតិជាទីគោរព ស្រឡាញ់!

ដោយសារខ្ញុំបានពាក់ព័ន្ធដោយប្រយោលជាមួយអ្នកកើតជម្ងឺកូវីត-19 ក្រុមគ្រូពេទ្យតម្រូវអោយខ្ញុំធ្វើតេស្តនិងធ្វើចត្តាឡីស័ករយៈពេល14ថ្ងៃ ចាប់ពីល្ងាចថ្ងៃទី 13 ខែមិថុនា ឆ្នាំ 2021 នេះ រហូតដល់ថ្ងៃទី 27 ខែមិថុនា ឆ្នាំ 2021នេះ។

 

ខ្ញុំសូមអភ័យទោសដែលតម្រូវអោយខ្ញុំលុបចោលកម្មវិធីជួបជុំទាំងអស់ដែលបានគ្រោងទុកទាំងការជួបផ្ទាល់ទាំងការជួបតាមវីដេអូ ជាពិសេសសុំការយោគយល់ពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រីការបរទេស អង់គ្លេស ដែលគ្រោងជួបគ្នានៅម៉ោង9.00ព្រឹក ថ្ងៃទី 23 ខែមិថុនា ឆ្នាំ 2021 ខាងមុខនេះនៅវិមានសន្តិភាព។

 

ទោះត្រូវលុបចោលការជួបទាំងខ្មែរ ទាំងបរទេស តែខ្ញុំនៅតែធ្វើការដូចពេលមុនជាមួយគ្រប់ស្ថាប័ន ទាំងស៊ីវិល ទាំងកងកម្លាំងប្រដាប់អាវុធ រាប់ទាំងការប្រជុំតាម ZOOM ផង ដោយសារបច្ចេកទេសនេះ មិនតម្រូវអោយមានមនុស្សចូលមកជិតខ្ញុំទេ៕

Leave a Reply

Your email address will not be published. Required fields are marked *