អាជ្ញាធររាជធានីភ្នំពេញ សម្រេចដាក់ចេញវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្ន ចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ19 និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ សម្រាប់រយៈពេល14ថ្ងៃ ចាប់ពីម៉ោងសូន្យនាថ្ងៃទី20ខែមិថុនា រហូតដល់ថ្ងៃទី3 ខែកក្កដា ឆ្នាំ2021។
