សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី 18 ខែមិថុនា ឆ្នាំ 2021 នេះ បានអនុញ្ញាតឱ្យ លោកជំទាវ អេ វ៉ា ង្វៀនប៊ិញ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង ប្រចាំកម្ពុជាចូលជម្រាបលា ក្នុងឱកាសដែលលោកជំទាវ ត្រូវបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា។
