ព័ត៌មានជាតិ

ឯកឧត្តម ខៀវ កញ្ញារិទ្ធិ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នឹងពន្លឿនដំណើរការរៀបចំ ចងក្រង បោះពុម្ពសៀវភៅកម្ពុជា 2021 ដែលសៀវភៅនេះ នឹងបង្ហាញពីកិច្ចខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ- 19។

ឯកឧត្តម ខៀវ កញ្ញារិទ្ធិ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នឹងពន្លឿនដំណើរការរៀបចំ ចងក្រង បោះពុម្ពសៀវភៅកម្ពុជា 2021 ដែលសៀវភៅនេះ នឹងបង្ហាញពីកិច្ចខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ- 19។

នៅព្រឹកថ្ងៃទី16 ខែមិថុនា ឆ្នាំ 2021នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញដឹកនាំប្រជុំគណៈកម្មការបោះពុម្ពសៀវភៅ ដើម្បីធ្វើការពិភាក្សាគ្នាក្នុងការពន្លឿនដំណើរការរៀបចំ ចងក្រង បោះពុម្ពសៀវភៅកម្ពុជា ឆ្នាំ 2021ដែលបានផ្តោតសំខាន់លើរូបភាពអត្ថបទខ្លី ដើម្បីបង្ហាញរូបភាព ដែលមានភាពទាក់ទាញ ហើយខ្លឹមសារសំខាន់ផ្តោតលើទិដ្ឋភាពសំខាន់ៗនៅក្នុងប្រទេសកម្ពុជា បង្ហាញពីកិច្ចខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ- 19 កាពិនិត្តាម

ច្រកព្រំដែន ការចាក់វាក់សាំងការពារកូវីដ19 ការពិនិត្យជនបរទេសរកមេរោគកូវីដ ការអនុញ្ញាត្តអោយនាវាទេសចរណ៏ ខ្នាតអន្តរជាតិ Westerdam ដែលមានផ្ទុកអ្នកដំណើរប្រមាណជាង 1 ពាន់នាក់ ដែលប្រឈមនឹងគ្រោះកាចនៃជំងឺ កូវីដ-19 ចូលចតនៅក្រុងព្រះសីហនុ កាលពី ខែកុម្ភ: 2020 កន្លងមកនេះ។ 

សៀវភៅនេះបោះពុម្ពជាលក្ខណ:ខ្នាតតូច មានគុណភាពច្បាស់ល្អ មានជាភាសាខ្មែរ និងបន្តបន្ទាប់ ជាភាសាអង់គ្លេស បារាំង និងភាសាចិន សម្រាប់សៀវភៅកម្ពុជាឆ្នាំ2021 នេះ ឬការសំលឹងមក ព្រះរាជាណាចក្រអឆ្ឆរិយ គ្រោងចំណាយថវិកាធ្វើការបោះពុម្ព ដោយក្រសួងព័ត៌មាន រកបានពីការចូលរួមពីសប្បុរសជន និងផ្នែកផ្សេង ដោយមិនចំណាយថវិការដ្ឋនោះទេ ។

ការបោះពុម្ពសៀវភៅនេះឡើងគឺដើម្បីបង្ហាញដល់មជ្ឍដ្ឋានជាតិ ពិសេសអន្តរជាតិ បានស្គាល់កាន់តែច្បាស់ពីកម្ពុជា ទាំង ទិដ្ឋភាពនយោបាយ វប្បធម៏ ទំនៀបទំលាប់ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ជាដើម៕ ដោយ: ទទក

Leave a Reply

Your email address will not be published. Required fields are marked *