ព័ត៌មានជាតិ

ពិតជាខ្លាំងមែន ភោជនីយដ្ឋានខារ៉ាអូខេមួយកន្លែងត្រូវបានសមត្ថកិច្ចចុះបង្ក្រាបនិងឃាត់ខ្លួនលោកប្រុសស្រីជាច្រើននាក់ដែលខុសនឹងបម្រាមរបស់ក្រសួងសុខាភិបាល។

ពិតជាខ្លាំងមែន ភោជនីយដ្ឋានខារ៉ាអូខេមួយកន្លែងត្រូវបានសមត្ថកិច្ចចុះបង្ក្រាបនិងឃាត់ខ្លួនលោកប្រុសស្រីជាច្រើននាក់ដែលខុសនឹងបម្រាមរបស់ក្រសួងសុខាភិបាល។

នៅយប់ថ្ងៃទី 14 ខែមិថុនា ឆ្នាំ 2021 នេះ វេលាម៉ោង8: 20 នាទី កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ សហការជាមួយនឹងកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាបនិងធ្វើការបិទហាងខារ៉ាអូខេមួយកន្លែងដែលមានឈ្មោះយីហោ ( ផាតធី ) នៅតាមបណ្ដោយផ្លូវបេតុង ភូមិប៉ប្រក់ត្បូង សង្កាត់កាកាបទី 1 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចធ្វើការឃាត់ខ្លួនបានមនុស្សប្រុសស្រីយកទៅធ្វើចត្តាឡីស័កក្រោយពីដឹងថាទីតាំងហាងមួយនេះបានបើកទទួលភ្ញៀវចូលច្រៀងខារ៉ាអូខេលេងយ៉ាងសប្បាយដោយផ្គើននិងសេចក្ដីណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ នឹងមិនខ្លាចឆ្លងជំងឺ covid-19 ។

សូមបញ្ជាក់ថានៅយប់កើតហេតុមានប្រជាពលរដ្ឋបានរាយការណ៍ជូនទៅសមត្ថកិច្ចថាទីតាំងភោជនីយដ្ឋានដែលមានយីហោ (ផាតធី ) ខាងលើបានលួចបើកខារ៉ាអូខេ នឹងទទួលភ្ញៀវជាច្រើនឲ្យចូលច្រៀងលេងយ៉ាងសប្បាយដោយមិនខ្លាចការឆ្លងគូវិដ 19 និងផ្កើនសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ទើបកម្លាំងបញ្ជាការឯកភាពចុះបង្ក្រាបហេីយបិទហាងនេះជាបណ្ដោះអាសន្ន នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនមនុស្សចំនួន 32 នាក់ ក្នុងនោះមាននារី 16 នាក់ បុរស 16 នាក់ នាំយកទៅធ្វើចត្តាឡីស័ក នៅស្នងការរាជធានីភ្នំពេញ។

Leave a Reply

Your email address will not be published. Required fields are marked *