សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាង នាំយកអំណោយមនុស្សធម៌ ចែកជូនបងប្អូនប្រជាពលរដ្ឋ និងបងប្អូនកម្មករ កម្មការិនីដែលកំពុងធ្វើចត្តាឡីស័កតាមខ្នងផ្ទះ និងតាមបន្ទប់ជួល ចំនួន7.988 គ្រួសារ
ថ្ងៃទី5 ខែមិថុនា ឆ្នាំ2021នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានី ភ្នំពេញ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន
កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋ និងបងប្អូនកម្មករ កម្មការិនីដែលកំពុងធ្វើចត្តាឡីស័កតាមខ្នងផ្ទះ និងតាមបន្ទប់ជួលចំនួន7.988 គ្រួសារ ក្នុងភូមិព្រៃទា1 សង្កាត់ចោមចៅទី3 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អំណោយរួមមាន អង្ករ25គីឡូក្រាម មី1កេស ត្រីខ10កំប៉ុង ទឹកសុទ្ធ1កេស ទឹកត្រី1យួរ ទឹកសុីអុីវ1យួរ ក្នុងមួយគ្រួសារ៕