សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី 01 ខែមិថុនា ឆ្នាំ 2021 នេះ នឹងទទួលជួបអនុរដ្ឋមន្ត្រី ក្រសួងការបរទេសសហរដ្ឋអាមេរិក លោកជំទាវ Wendy Ruth Sherman ដែលនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល01ថ្ងៃ
សូមបញ្ជាក់ថា លោកជំទាវ Wendy Ruth Sherman ត្រូវបានក្រសួងការបរទេសអាមេរិក ប្រកាសថា នឹងធ្វើដំណើរទស្សនកិច្ច11ថ្ងៃ ទៅកាន់ប្រទេសមួយចំនួន ចាប់ពីថ្ងៃទី25 ខែឧសភា ដល់ថ្ងៃទី4 ខែមិថុនា ឆ្នាំ2021នេះ ដោយទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសប្រទេស បែលហ្ស៉ិក ហើយបន្តទៅ តួកគី,ឥណ្ឌូនេស៉ី,កម្ពុជា និងប្រទេស ថៃ ផងដែរ។