ព័ត៌មានជាតិ

មនុស្ស ចំនួន112នាក់ បានជាសះស្បើយ ពីជំងឺកូវីដ-19 ស្ថិតក្នុងស្រុក អង្គស្នួល ខេត្តកណ្ដាល។

មនុស្ស ចំនួន112នាក់ បានជាសះស្បើយ ពីជំងឺកូវីដ-19 ស្ថិតក្នុងស្រុក អង្គស្នួល ខេត្តកណ្ដាល។

ឯកឧត្តម នៃ ចារី អភិបាលរងខេត្ត នៅរសៀលថ្ងៃទី 22 ខែឧសភា ឆ្នាំ 2021 នេះ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល និងជូនដំណើរបងប្អូនកម្មករ កម្មការិនី ចំនួន112នាក់ ស្រី68នាក់ ប្រុសចំនួន 44 នាក់ ដែលបានជាសះស្បើយពីជំងឺកូវីដ-19 មកពីមណ្ឌលព្យាបាលចំនួន4

1: មណ្ឌលព្យាបាលកូវីដ19ម៉ាស្ទ័រ&ហ្វ្រែង ចំនួន 51នាក់ , ស្រី 34 នាក់ ប្រុសចំនួន 17 នាក់។

2: មណ្ឌលព្យាបាល សាលាបឋមសិក្សា កុយតិប ចំនួន22 នាក់ ស្រី 11 នាក់ ប្រុសចំនួន11 នាក់។

3: មណ្ឌលព្យាបាល វិទ្យាល័យហ៊ុនសែន ថ្នល់ទទឹង

ចំនួន 24 នាក់ ស្រី 14 នាក់ ប្រុសចំនួន 10 នាក់។

4: មណ្ឌលព្យាបាល វិទ្យាល័យហ៊ុនសែន អង្គស្នួល

ចំនួន15 នាក់ ស្រី 9នាក់ ប្រុសចំនួន 6នាក់។

សរុប112 នាក់ ស្រី 68 នាក់ នៅមណ្ឌលព្យាបាលជំងឺកូវីដ-19 កម្រិតស្រាលនៅក្នុងវិទ្យាល័យ ហ៊ុន សែន ថ្នល់ទទឹង ស្ថិតនៅឃុំលំហាច ស្រុកអង្គស្នួល។

 

ជាចុងក្រោយឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល ក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានខិតខំ យកចិត្តទុកដាក់មើលថែទាំ និងព្យាបាលអ្នកជំងឺ រហូតបានជាសះស្បើយ ហើយឯកឧត្ដម ក៏បានផ្ដាំផ្ញើដល់បងប្អូន កម្មករ កម្មការនី នៅពេលបានត្រលប់ទៅវិញ សូមបន្តនៅដាច់ដោយឡែករយៈពេល14ថ្ងៃ។

Leave a Reply

Your email address will not be published. Required fields are marked *