ព័ត៌មានជាតិ

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ 3 របៀបវារៈ នៅថ្ងៃទី 22 ខែឧសភាឆ្នាំ 2021 នេះ។

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ 3 របៀបវារៈ នៅថ្ងៃទី 22 ខែឧសភាឆ្នាំ 2021 នេះ។

របៀបវារៈទី1 ស្ដីពីការបង្កើតក្រុមការងារចុះជួយសម្របសម្រួលការងារកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងអនុវត្តកម្មវិធី ( ជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទ

ខ្ទប់) បន្ទាប់ពីការអនុវត្តវិធានការបិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ ក្នុងព្រឹត្តិការណ៍ 20កុម្ភៈ 2021 ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

របៀបវារៈទី2 ស្ដីពីការបើកដំណើរការឡើងវិញចំពោះផ្សាររដ្ឋទាំងអស់ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី24 ខែឧសភា ឆ្នាំ2021 តទៅ ដោយលើកលែងតែផ្សារមិន

រៀបរយទាំងអស់ ដូចជា ផ្សារក្រមួន ផ្សារចាត់តាំង ផ្សាររោងចក្រ ផ្សារសហគមន៍ ផ្សារក្នុងដីឡូត៍ឯកជន ផ្សារជុំវិញមន្ទីរពេទ្យ និងផ្សារតាមចិញ្ចើមផ្លូវ ជាដើម មិនត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើយ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ19 ក្នុងសហគមន៍។

របៀបវារៈទី3 ស្ដីពីការបិទបញ្ចប់បម្រាមគោចរ និងការអនុញ្ញាតគោលការណ៍ពិសេសចំពោះអាជីវកម្មដ្ឋាន ក្នុង( តំបន់លឿង ) នៃ

ភូមិសាស្រ្តរាជធានីភ្នំពេញ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី22 ខែឧសភា ឆ្នាំ2021 តទៅ។

រដ្ឋបាលរាជធានីភំ្នពេញ បានណែនាំដល់រដ្ឋបាលខណ្ឌទាំង14 មន្ទីរអង្គភាពជំនាញ និងប្រធានគណៈកម្មការផ្សាររដ្ឋទាំងអស់ ត្រូវ

អនុវត្តកិច្ចការទាំងនេះឱ្យមានប្រសិទ្ធភាព តម្លាភាព ទាន់ពេលវេលានិងមានសុវត្ថិភាពខ្ពស់ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ19 ក្នុងរាជធានីភំ្នពេញ៕

Leave a Reply

Your email address will not be published. Required fields are marked *