ព័ត៌មានជាតិ

អ្នកជំងឺ ចំនួន75នាក់ បានជាសះស្បើយ ពីជំងឺកូវីដ19 ដែលស្ថិតនៅក្នុងក្រុងតាខ្មៅ នៃខេត្តកណ្ដាល។

អ្នកជំងឺ ចំនួន75នាក់ បានជាសះស្បើយ ពីជំងឺកូវីដ19 ដែលស្ថិតនៅក្នុងក្រុងតាខ្មៅ នៃខេត្តកណ្ដាល។

នៅរសៀលថ្ងៃទី 17 90 ឆ្នាំ 2021 ឯកឧត្តម គង់ សោភ័ណ្ឌមានប្រសាសន៍ថា អ្នកជំងឺកូវីដ-19 ចំនួន28នាក់ នៅមណ្ឌលព្យាបាលជំងឺកូវីដ-19 បឋមសិក្សា ក្រពើហា និង ៤៧ នាក់ នៅវិទ្យាល័យ វឌ្ឍនៈ ឈូងលាភ បានជាសះស្បើយ និងត្រូវបានអាជ្ញាធរខេត្តកណ្ដាល អនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ។

ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង3 នឹងអាជ្ញាធរក្រុងតាខ្មៅ អញ្ជើញជួបសំណេះសំណាលជាមួយ អ្នកដែលបានជាសះស្បើយពីជំងឺកូវីដ-19 ចំនួន75នាក់។

យ៉ាងណាមិញ ឯកឧត្តមអភិបាលខេត្តកណ្ដាល ក៏បាន ថ្លែងនូវការកោតសរសើរដល់ ក្រុមគ្រូពេទ្យ អាជ្ញាធរក្រុងតាខ្មៅ និងកងកម្លាំងមានសមត្ថកិច្ច ដែលបានយកចិត្តទុកដាក់ ការពារនៅសន្តិសុខ សុវត្ថិភាព ពិនិត្យ និងតាមដានសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាល ជំងឺកូវីដ-19 ទូទាំងខេត្តកណ្ដាល ជាងនេះទៀត បានផ្ដល់នូវអាហារសមរម្យ ជូនពួកគាត់ផងដែរ។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានផ្ដាំផ្ញើដល់បងប្អូន ដែលទើបជាសះស្បើយចំនួន 75 នាក់ ពេលដែលត្រឡប់ទៅផ្ទះវិញ ត្រូវធ្វើចត្តាឡីស័កខ្លួនឯងឱ្យបានត្រឹមត្រូវ តាមវិធានរបស់ក្រសួង

សុខាភិបាល រយៈពេល 14 ថ្ងៃ ក្នុងករណីមានបញ្ហាសុខភាពមិនប្រក្រតី ត្រូវរាយការណ៍មកអាជ្ញាធរភ្លាម( 3ការពារ 3កុំ )ឱ្យបានគ្រប់គ្នា នឹងបានឧបត្ថម្ភដល់បងប្អូនទាំង 75នាក់ ដោយក្នុងម្នាក់ៗទទួលបានអង្ករ 10 គីឡូក្រាម មី 1កេស ត្រីខ 1យួរ ម៉ាស 1ប្រអប់ និងថវិកា 5ម៉ឺនរៀល ។

Leave a Reply

Your email address will not be published. Required fields are marked *