សេចក្តីជូនដំណឹង.របស់ក្រសួងបរិស្ថាន ស្ដីពីគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី20 ខែកុម្ភៈ ឆ្នាំ2025 ចាប់ពីម៉ោង 6ល្ងាច ដល់ម៉ោង 6ព្រឹក ថ្ងៃទី21 ខែកុម្ភៈ ឆ្នាំ2025នេះ មានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង 33.40 µg/m3 ធៀបនឹងស្តង់ដារ 50ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អ”។
ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មាន ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកែប ខេត្តព្រះសីហនុ ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តកំពត ខេត្តរតនគិរី និងខេត្តឧត្តរមានជ័យ ។
ពណ៌បៃតងៈ គុណភាពខ្យល់ល្អមានខេត្តបាត់ដំបង ខេត្តកំពង់ធំ ខេត្តកណ្តាល ខេត្តកោះកុង រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តស្ទឹងត្រែង ខេត្តតាកែវ និងខេត្តប៉ៃលិន ។
ពណ៌លឿងៈ ខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ និងខេត្តពោធិ៍សាត់
#dolynews