រឹបអូសសារធាតុញៀនជិត 20គីឡូក្រាម ពីជនសង្ស័យម្នាក់ ស្ថិតនៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។
រាជធានីភ្នំពេញ : កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀននិងឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងប្រតិបត្តិការនេះ បានធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន, កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបបានករណី រក្សាទុក ដឹកជញ្ជូនដោយខុសច្បាប់ នូវសារធាតុញៀន ហើយចាប់ខ្លួនជនសង្ស័យម្នាក់ និងថ្នាំញៀនជិត 20គីឡូក្រាម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី10 ខែកុម្ភៈ ឆ្នាំ2025នេះ វេលាម៉ោង13:20នាទី កម្លាំងជំនាញការិយាល័យ ក11 នៃមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងនគរបាលរាជរាជធានីភ្នំពេញ និងដោយមានការដឹកនាំសម្រសម្រួលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ និងបង្រ្កាបការណី រក្សាទុក ដឹកជញ្ជូននៅចំណុច តាមបណ្តោយផ្លូវលេខ 220 ភូមិ9 សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោករាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដោយចាប់យកគ្រឿងញៀន ប្រភេទកេតាមីន 18កញ្ចប់ ទម្ងន់សរុបជិត18គីឡូក្រាម។
បច្ចុប្បន្ននេះជនល្មើស និងវត្ថុតាង ត្រូវបានកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀនបានកសាងសំណុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។
#dolynews