ក្នុងចំណោមអ្នកជំងឺកូវីត19 ចំនួន 215នាក់ មានអ្នកជាសះស្បើយចំនួន 8នាក់ សូមចូលរួមអបអរសាទរ។
ឯកឧត្តម វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃអាទិត្យទី 16 ខែឧសភាឆ្នាំ 2021 នេះ ឯកឧត្តម បានសូមសំណូមពរដោយទទូចសូមឱ្យបងប្អូនយើងដែលជាសះស្បើយនៅថ្ងៃនេះបន្តធ្វើច័ត្តឡីស័កនៅផ្ទះរបស់ខ្លួនឯងរយៈពេល14ថ្ងៃ ជាកំហិត ក្នុងករណីមានការសង្ស័យសូមប្រញាប់ផ្ដល់ព័ត៌មានមកអាជ្ញាធរ ឬក៏សេវាសាធារណៈរបស់រដ្ឋដែលនៅជិតបំផុត។
តាមរយៈស្ថិតិថ្មីរបស់រដ្ឋបាលខេត្ត បានជ្រើសរើសយកទីតាំងវិទ្យាល័យបណ្ឌិត ឡុង សៀម ស្ថិតនៅក្នុងភូមិ កុមារពេទ្យ ឃុំអូរ ស្រុកភ្នំស្រួច ធ្វើជាមណ្ឌលព្យាបាល សម្រាប់អ្នកកើតជំងឺកូវីដ-19ថ្មី ដែលអាចកើតឡើងជាយថាហេតុ។