ព័ត៌មានជាតិ

ក្រដាស មិនអាចខ្ចប់ភ្លើង បានទេ នៅពេលនេះកូនប្រសារ ឧកញ៉ា ហេង សៀ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន។

ក្រដាស មិនអាចខ្ចប់ភ្លើង បានទេ នៅពេលនេះកូនប្រសារ ឧកញ៉ា ហេង សៀ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន។

នៅ​រសៀល​ថ្ងៃ​ទី​ 15 ខែ​ ឧសភា​ ឆ្នាំ​ 2021 នេះសមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃបានឃាត់ខ្លួនឈ្មោះឃនឈុនដារ៉ាកូនប្រសារបស់ ឧកញ៉ា ហេង សៀ ហើយបន្ទាប់​ពី​សមត្ថកិច្ច​ស្រាវជ្រាវ​រកឃេីញ​ថា​ បុគ្គល​រូបនេះ​ជាអ្នក​ចាត់ចែងជួលមនុស្ស (ស្រាតរួមភេទ​ ) សំដែងជា​កញ្ញា​ មាន​ ពេជ្រ​រីតា​ និង​ ឧកញ៉ា​ ហេង​ សៀ​ រួចចែកចាយលេី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ នៅមាន​មនុស្ស​ពាក់​ព័ន្ធ​ជាច្រើន​ទៀត​ ដែល​ត្រូវ​សមត្ថកិច្ច​តាមចាប់​ខ្លួន​ ។

ពាក់ព័ន្ធ​នឹង​ករណី​នេះ​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ បានបញ្ជាដាច់ណាត់​អោយ​មេធាវី​ស្ម័គ្រចិត្ត​សម្ដេចតេជោ​ ការពារ​ក្ដី​ជូន​កញ្ញា​ មាន​ ពេជ្រ​រីតា​ រហូត​ទទួល​បាន​យុត្តិធម៌​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ នឹង​មិនអត់ឱនអោយ​មនុស្ស​ខូច​ធ្វើ​បាប​ប្រជាពលរដ្ឋ​ទន់​ខ្សោយ​នោះទេ​ ។ប្រភពPVNN

Leave a Reply

Your email address will not be published. Required fields are marked *