នាព្រឹកថ្ងៃទី8 ខែធ្នូ ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញអមដំណើរសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង ចុះពិនិត្យមើលព្រះពុទ្ធអង្គធំ នៅវត្តភ្នំសំពៅ និងសួនច្បារ នៅរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅ ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ដែលត្រៀមនឹងកសាង និងរៀបចំកែលម្អបន្ថែម។
#dolynews