នាព្រឹកថ្ងៃទី13 ខែវិច្ឆិកា ឆ្នាំ2024នេះ ឯកឧត្តម នេត្រ ភក្រ្តា និងឯកឧត្តម វ៉ា ថន អញ្ជើញជួបសំណេះសំណាល និងផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគជូនដល់កីឡាករចំណុះទូកមកពីខេត្តក្រចេះ
រាជធានីភ្នំពេញ : ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះ សំណាល និងផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគជូនដល់កីឡាករចំណុះទូកមកពីខេត្តក្រចេះ ដែលត្រូវចូលរួមប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងៃទី14-15-16 ខែវិច្ឆិកា ឆ្នាំ2024នេះ នៅរាជធានីភ្នំពេញ នៅបរិវេណក្រសួងព័ត៌មាន។
#dolynews