ព័ត៌មានជាតិ

សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី11 ដល់ថ្ងៃទី13 ខែវិច្ឆិកា ឆ្នាំ2024នេះ បានឲ្យដឹងថា តំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ជាមួយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី 10% តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី5% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី15%។

ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ ព្យុះទី22 ឈ្មោះ យីនស៊ីង (Yinxing) បានវិវត្តទៅជាព្យុះសង្ឃរា ជាមួយនឹងព្យុះទី23 ឈ្មោះ តូរ៉ាជី (Toraji) ដែលកើតនៅសមុទ្រចិនខាងត្បូង បានដើរលើគន្លងតែមួយ និងមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ខណៈសម្ពាធទាបគ្របដណ្ដប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ និងគ្របដណ្ដប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *