ក្រោយពីបើកការស៊ើបសួរ តុលាការបានសម្រេចចោទប្រកាន់ លោក ដួង តារា ពីបទ ឆបោក។
រាជធានីភ្នំពេញ នេះបើតាមលោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់សារព័ត៌មាន ថា តំណាងអយ្យការបានបើកការស៊ើបសួរលើជនសង្ស័យ ឈ្មោះ ដួង តារា ពីបទឆបោក តាមមាត្រា 377 និងមាត្រា 378 នៃក្រមព្រហ្មទណ្ឌ។
សូមបញ្ជាក់ថា លោកដួង តារា ត្រូវបាន សមត្ថកិច្ចនគរបាលការិយាល័យសន្តិសុខ បានអនុវត្តន៍ដីកាបញ្ជាឲ្យនាំខ្លួន កាលពីរសៀលថ្ងៃទី10 ខែ តុលា ឆ្នាំ 2024 ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ ពាក់ព័ន្ធនឹងបណ្ដឹងរបស់ប្រជាពលរដ្ឋ៕
#dolynews