សម្ដេច តេជោ ហ៊ុន សែន បានអញ្ជើញចុះសួរសុខទុក្ខនិងចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅស្រុក អូរជ្រៅ។
នៅព្រឹកថ្ងៃទី 24 ខែតុលា ឆ្នាំ 2020នេះ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តដំណើរចុះសួរសុខទុក្ខនិងចែកអំណោយជាស្បៀង អាហារ និងសម្ភារៈ ប្រើប្រាស់ជូនប្រជាពលរដ្ឋរងគ្រោះចំនួន5 ពាន់គ្រួសារ នៅក្នុងស្រុក អូរជ្រៅ ខេត្ត បន្ទាយមានជ័យ សម្ដេច តេជោ នាយករដ្ឋមន្ត្រីក៏បានអំពាវនាវនៅព្រះរាជសារ ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ព្រះមហាក្សត្រនិងសម្ដេច ម៉ែ ដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ហើយសម្ដេច តេជោ នាយករដ្ឋមន្ត្រី ក៏ចូលរួមរំលែកទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងគ្រោះទឹកជំនន់នេះជាង 4 ម៉ឺនគ្រួសារ ដែលរងគ្រោះនិងចូលរួមរំលែកទុក្ខចំពោះគ្រួសារដែលបាត់បង់ជីវិតក្នុងពេលមានគ្រោះទឹកជំនន់នេះផងដែរ មានចំនួន 22 នាក់ បានបាត់បង់ជីវិត។ក្នុងចំណោម 39 នាក់ ទូទាំងប្រទេស។
ចំណែកសព្វម្នាក់ទទួលបានចំនួន 10លានរៀល និងមានសប្បុរស់ជនបានបរិច្ចាគបន្ថែមចំនួន 4 លានរៀល ទៀតដូច្នេះក្នុងមួយគ្រួសារទទួលបាន 14 លានរៀល។
សម្ដេច តេជោ បានបន្តទៀតថាក្នុងកាលៈទេសៈនេះយើងត្រូវតែរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ19 ផង រួមគ្នាទប់ទល់ការលំបាកដោយគ្រោះទឹកជំនន់ផងដែលស្ថិតក្នុងដំណាក់កាលនៃជំងឺកូវី19 សម្ដេច តេជោ នៅតែបន្តឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវការពារខ្លួនជាប់ជាប្រចាំជាពិសេសការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។
សម្តេច តេជោ បានមានប្រសាសន៍ថារាជរដ្ឋាភិបាលបានគិតគូររួចជាស្រេចហើយក្រោយជំនន់ទឹកភ្លៀងរដ្ឋាភិបាលបានត្រៀមពូជស្រូវចំនួន 2 ពាន់តោន ដែលជាពូជស្រូវមិនប្រកាន់រដូវ ក្នុងគ្រួសារនិងទទួលបាន 100 គីឡូក្រាម ហើយផ្ដល់ជូនសម្រាប់តែអ្នកដែលខូចខាតតែប៉ុណ្ណោះ។ហើយប្រជាពលរដ្ឋដែលមិនធ្វើស្រូវពួកគាត់ដាំជាដំណាំនោះគឺ៊រដ្ឋាភិបាលបានផ្ដល់នូវពូជចំនួន 6 មុខ សម្រាប់ទុកដាំនិងបង្កបង្កើនផលពេលទឹកស្រកវិញ ហេីយមានគ្រឿងចក្រកសិកម្មមកបម្រើជូនប្រជាកសិករផងដែរ។ហើយសម្ដេច តេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់សប្បុរសជនដែលជួយជាថវិកាជា សម្ភារៈ ស្បៀង អាហារ តាមរយៈកាកបាទក្រហមឬអាជ្ញាធរថ្នាក់ក្រោមជាតិក្នុងការចុះចែកផ្ទាល់ដល់ប្រជាជនរងគ្រោះ ចំពោះអំណោយដែលបានផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង។ ពេលនេះក្នុងមួយគ្រួសារៗទទួលបានអង្ករ 25 គីឡូ មី 1 កេស ទឹកត្រី 1 យួរ ទឹកស៊ីអ៊ីវ 1 យួរទឹកបរិសុទ្ធ 1 កេសធំ 1 មុង 1 ភួយ 1 ខ្នើយ 1 ក្រមា 1 កន្ទេល 1 និងថវិកា 5 ម៉ឺនរៀល។