ព័ត៌មានជាតិ

ពិតជាស្ងើចសរសើរចំពោះស្រ្ដីមានវ័យ58ឆ្នាំ និងទៅ ប្រឡង សញ្ញាបត្រទុតិយភូមិ (បាក់ឌុប )ជាថ្មីម្ដងទៀត

ពិតជាស្ងើចសរសើរចំពោះស្រ្ដីមានវ័យ58ឆ្នាំ និងទៅ ប្រឡង សញ្ញាបត្រទុតិយភូមិ (បាក់ឌុប )ជាថ្មីម្ដងទៀត

បន្ទាយមានជ័យ អ្នកស្រី ហែម ស៊ីណាត និយាយថាឆ្នាំនេះ អ្នកស្រីនៅតែដាក់ពាក្យប្រឡងបាក់ឌុប ដោយមូលហេតុ ចង់បានសញ្ញាបត្រ និងចង់អោយក្មេងជំនាន់ក្រោយដឹងថាដួលក្រោកៗ មិនមែនជាបញ្ហា ហើយនៅតែបន្តក្តីស្រមៃ និងចង់បានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដើម្បីក្លាយជាបេក្ខភាពគ្រូបង្រៀនវ័យចាស់ជាងគេ និងជន្នះពាក្យគេម៉ាក់ងាយថា « ក្រខំរៀនធ្វើអ្វីយកសញ្ញាបត្រមកបានការអី ខ្លួនចាស់ហើយ» ។

យ៉ាងណាមិញពាក្យមួយឃ្លាខាងលើ កាន់តែធ្វើអោយបេក្ខភាព ហែម ស៊ីណាត រឹតតែចង់បានសញ្ញាបត្រយ៉ាងខ្លាំង ដោយអ្នកស្រីយល់ថា ការសិក្សាពេញមួយជីវិត ពិតជាមានសារៈសំខាន់ណាស់ចំពោះខ្លួនអ្នកស្រីផ្ទាល់អ្វីដែលកាន់តែពិសេសទៅទៀតនោះ គឺចង់អោយក្មេងជំនាន់ក្រោយយល់ពីតម្លៃនៃការសិក្សារៀនសូត្រ ហើយលោកស្រីថានឹងខិតខំប្រឡងអោយជាប់ ដោយបទពិសោធន៍រយៈពេល2ឆ្នាំជាប់ៗគ្នា ដែលបានប្រឡងធ្លាក់ នូវមុខវិជ្ជាគណិត និងភាសាអង់គ្លេស ។

ដូច្នេះបេក្ខភាព វ័យ58ឆ្នាំ រូបនេះបន្ថែមថា រយៈពេលមួយឆ្នាំបានកន្លងទៅនេះ អ្នកស្រីបានរៀនសូត្របានច្រើន រៀនថ្ងៃមិនគ្រប់ រៀនយប់បន្ថែម ដោយថ្ងៃរៀនធ្វើលំហាត់កិច្ចការផ្ទះ និងពេលយប់រៀនតាមអនឡាយ ដើម្បីពង្រឹងលើមុខវិជ្ជាដែលជួបឧបសគ្គ និងធ្វើទៅមិនបានល្អនោះ ការបរាជ័យ2ដង ក្នុងសមភូមិបាក់ឌុបផ្ទួនៗ អ្នកស្រីហែម ស៊ីណាត ថាសម្រាប់ឆ្នាំនេះ អ្នកស្រីនឹងប្រឡងនៅមណ្ឌលអនុវិទ្យាទឹកថ្លាដដែល ដោយសង្ឃឹម50ភាគរយ ដោយផ្អែកលើកការខិតខំកាលពីកន្លងទៅ ថ្ងៃចន្ទដល់សុក្រ ទាំងយប់ថ្ងៃ ឆ្លៀតពេលរៀនមិនដែលអាក់ខានម្តងណានោះ ។

គួររម្លឹកផងដែរថា អ្នកស្រី ហែម ស៊ីណាម ដែលមានទីលំនៅបច្ចុប្បន្ន នៅភូមិថ្មរមៀលកើត ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ គឺជាគ្រូអក្ខរកម្ម ដោយជារៀងរាល់ថ្ងៃ អ្នកស្រីត្រូវបង្រៀនសិស្សដែលមានវ័យល្បាក់ៗនឹងអ្នកស្រី វ័យ50ទៅ70ឆ្នាំប្លាយ ដោយការរៀនអក្សរនេះ ដើម្បីយកទៅសូត្រធម៌ មើលធម៌ ជាពិសេសកូនសិស្សដែលចាស់ជាងអ្នកស្រីផងដែរនោះ ចង់ចេះអាន និងចេះសរសេរ ហើយសម្រាប់ការបង្រៀនេះទៀតសោត អ្នកមីងក៏ទទួលបានកម្រៃខ្លះៗផង ដោយក្នុងមួយខែៗទទួលបានប្រាក់50ម៉ឺនរៀលក្នុងមួយខែ ។

តើប្អូនយល់យ៉ាងណាដែរចំពោះបេក្ខភាព ហែម ស៊ីណាត? ជាចុងក្រោយសូមជូនពរសិស្សទាំងអស់គ្នាអោយប្រឡងជាប់ និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់៕

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *