ព័ត៌មានជាតិ

សម្ដេចតេជោ បានមានប្រសាសន៍ថា វ៉ាក់សាំងកូវីដ19ស៊ីណូវ៉ាក់(Sinovac)ចំនួន59ម៉ឺនដូសទៀត បានមកដល់កម្ពុជាហើយ។

សម្ដេចតេជោ បានមានប្រសាសន៍ថា វ៉ាក់សាំងកូវីដ19ស៊ីណូវ៉ាក់(Sinovac)ចំនួន59ម៉ឺនដូសទៀត បានមកដល់កម្ពុជាហើយ។

នៅព្រឹកថ្ងៃអង្គារ ទី11 ខែឧសភា ឆ្នាំ2021នេះ វ៉ាក់សាំងកូវីដ19 របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់(Sinovac) ចំនួន50ម៉ឺនដូសបន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីរដ្ឋាភិបាលចិននោះ បានដឹកមកដល់ប្រទេសកម្ពុជាយើងហើយ។

វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac) 50ម៉ឺនដូស ដែលដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃនេះ គឺជាវ៉ាក់សាំងលើកទី3ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ ខណៈជើងទី1 មានចំនួន 1.5 លានដូស បានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី26 ខែមីនា និងជើងទី2 មានចំនួន 50ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី17 ខែមេសា។

វ៉ាក់សាំងកូវីដ19 ជាផ្នែកដ៏សំខាន់ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ19និងជួយការពារសុខភាពរបស់ប្រជាពលរដ្ឋពីការវាយប្រហារដោយជំងឺកូវីដ19 រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន ទន្ទឹមនឹងនេះ រាជ

រដ្ឋាភិបាលបានស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នៅវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន វ៉ាក់សាំងកូវីដ19 ដែលកំពុងទទួលបាន ហើយកំពុងដំណើរការជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន។

សូមបញ្ជាក់ថា : កម្ពុជា ទទួលបានវ៉ាក់សាំងជាង 4លានដូស

រួចមកហើយ រួមមាន: ស៊ីណូហ្វាម(Sinopharm) ដែលជាជំនួយរបស់រដ្ឋាភិបាលចិន 1.7 លានដូស, វ៉ាក់សាំងស៊ីណូ

វ៉ាក់(Sinovac) ទិញពីចិន 2លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា( AstraZeneca ) 324.000ដូស ជាជំនួយរបស់ខូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក(WHO)។

កម្ពុជា នឹងស្វះស្វែងរកវ៉ាក់សាំង កូវីដ19ជាបន្តបន្ទាប់ទៀត ក្នុងការចាក់ជូនប្រជាពលរដ្ឋឱ្យបានជាង 10លាននាក់ ដើម្បីបង្កើតភាពសាំ និងដើម្បីទប់ស្កាត់ការចម្លងរាលដាលដល់ប្រជាពលរដ្ឋទូទាំងប្រទេស៕

Leave a Reply

Your email address will not be published. Required fields are marked *