ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល និងលោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល ចុះពិនិត្យការយកសំណាករបស់កម្មករដែលកំពុងសម្រាកព្យាបាលបឋមនៅមណ្ឌល បឋមសិក្សា កុយតិប ចំនួន 149នាក់។
នៅល្ងាចថ្ងៃទី 10 ខែឧសភាឆ្នាំ 2021នេះ មនុស្ស 149 នាក់ត្រូវបានយកសំណាកធ្វើតេស្តរកវីរុសកូវីដ-19 តាមរយៈឧបករណ៍ រ៉ាភីដ តេស (Rapid Test) លើកទី2 និង
លើកទី3 ដើម្បីឃ្លាំមើលអការៈជំងឺ របស់គាត់ និងការយកសំណាករបស់កម្មករមកពីរោចក្រ ស៊ីភី (CP) លើកទី1 ចំនួន9នាក់
ចំណែក កម្មករដែលមកពីរោចក្រ ស៊ីភី (CP) ទទួលបាន លទ្ធផលវិជ្ជមាន 2នាក់ ហើយត្រូវបានដាក់ឱ្យព្យាបាលនៅមណ្ឌល សាលាបឋមសិក្សា កុយតិប តែម្ដង។