ព័ត៌មានជាតិ

ថវិកាចំនួន 5 លានរៀលរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រគល់ជូនស្ត្រីដែលសម្រាលកូននៅ ( តំបន់ក្រហមក)។

ថវិកាចំនួន 5 លានរៀលរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រគល់ជូនស្ត្រីដែលសម្រាលកូននៅ ( តំបន់ក្រហមក)។

ឯកឧត្តម ឃួង ស្រេង អភិ បាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធាគណៈកម្មាធិការសាខាកាកបាទក្រហមរាជធានីភ្នំពេញ បានចាត់តំណាងដែលមានលោក ជិន ប៊ុនធឿន នាយកប្រតិប័ត្តសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាន រាជធានីភ្នំពេញ នាំយកថវិកាចំនួន5លានរៀល របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន

ប្រធានកាកបាទក្រហមកម្ពុជាទៅផ្តល់ជូននារិវ័យក្មេងម្នាក់ ដែលសម្រាលកូនដោយខ្លួនឯងនៅក្នុងបន្ទប់ជួលទាំងយប់ ក្រោយពីទទួលបានព័ត៌មានថា នារីម្នាក់នេះមានជីវភាពខ្វះខាតខ្លាំងនៅក្នុង(តំបន់ក្រហម) ហើយត្រូវបានអាជ្ញាធររាជធានីភ្នំពេញ បញ្ជូនមកកាន់មន្ទីរពេទ្យទាំងយប់ ថ្ងៃទី 9 ខែឧសភាឆ្នាំ 2021 នេះ។

នារី ម្នាក់នេះមានឈ្មោះ ញាណ ចាន់សុីណា ភេទស្រី អាយុ 17ឆ្នាំ មុខរបរ លក់ម្ហូបអាហារចល័តតាមមុខរោងចក្រ ស្នាក់នៅផ្ទះជួល បន្ទប់លេខ 13 ផ្លូវលំ ក្រុមទី7 ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី1 ខណ្ឌមានជ័យ។

Leave a Reply

Your email address will not be published. Required fields are marked *