សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹកនិងឧតុនិយម ចាប់ពីថ្ងៃទី21-23 ខែសីហា ឆ្នាំ2024នេះ បានឲ្យដឹងថា តំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 20% តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី 15% និងតំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី10%។
ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ ព្យុះទី៩ឈ្មោះ ជុងដារី (Jongdari) ជាមួយខ្យល់មូសុងនិរតីដែលបក់លើសមុទ្រ Andaman បានកើនឥទ្ធិពល ខណៈសម្ពាធទាបគ្របដណ្តប់លើឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។
#dolynews