នាព្រឹកថ្ងៃទី18 ខែសីហា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងជួរមុខការពារសន្តិសុខ សណ្តាប់ធ្នាប់ នៃអង្គភាពតម្រួតបទបញ្ជា នាយកដ្ឋាននគរបាលការពារ និងអង្គភាពអន្តរាគមន៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅបរិវេណទីស្តីការក្រសួងមហាផ្ទៃ ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានឧបត្ថម្ភនូវអង្ករ ចំនួន 10តោន មីចំនួន 100កេសធំ ត្រីខកំប៉ុងចំនួន 50កេស និងទឹកក្រូចចំនួន 500កេស ជូនដល់កងកម្លាំងផងដែរ។
#dolynews