ព័ត៌មានជាតិ

ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល និងលោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល នៅថ្ងៃទី 9 ខែឧសភា ឆ្នាំ 2021 នេះ ចុះពិនិត្យការយកសំណាករបស់កម្មករ ចំនួន 78នាក់ ។

ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល និងលោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល នៅថ្ងៃទី 9 ខែឧសភា ឆ្នាំ 2021 នេះ ចុះពិនិត្យការយកសំណាករបស់កម្មករ ចំនួន 78នាក់ ។

ការយកសំណាកធ្វើតេស្តរកវីរុសកូវីដ-19 តាមរយៈឧបករណ៍ រ៉ាភីដ តេស (Rapid Test) ដែលមកពីរោចក្រចំនួន5ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងបរិវេណ អនុវិទ្យាល័យ បែកចាន ដោយមានកម្មកររោងចក្រជាច្រើនគឺ រីជេន ហូលីវ៉ែល ញ៉ូវអាយឃីត ម៉ាស្ទ័រ នឹង ហ្រ្វែង នសឹងរោចក្រ ប៉ូវឃ័រ ។

យ៉ាងណាមិញ: កម្មករ ដែលបានយកសំណាករួច ហើយលទ្ធផលអវិជ្ជមាន នឹងត្រូវអនុញ្ញាតឱ្យធ្វើចត្តាឡីស័កនៅផ្ទះ ចំណែកអ្នកទទួលបានលទ្ធផល វិជ្ជមាន 2នាក់ នឹងត្រូវបញ្ជូនទៅមណ្ឌលព្យបាលវិទ្យាល័យ ថ្នល់ទទឹង ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។

Leave a Reply

Your email address will not be published. Required fields are marked *