ជនបរទេសប្រុសស្រី158នាក់ត្រូវបានកម្លាំងនគរបាលបើកប្រតិបត្តិការបង្ក្រាបទីតាំង GT ក្លឹប ករណីចែកចាយ និងប្រើប្រាស់គ្រឿនញៀន
(ភ្នំពេញ) ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដឹកនាំប្រតិបត្តការឆ្មក់ចូលបង្ក្រាបទីតាំងក្លិបកម្សាន្តមួយកន្លែង ដែលបង្កប់ចែកចាយប្រើប្រាស់គ្រឿងញៀនយ៉ាងពេញបន្ទុក ឈ្មោះ GT ក្លឹប នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សូមជម្រាបថាដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានការសម្របសម្រួល ពីព្រះរាជអជ្ញានៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ នៅម៉ោងប្រមាណ 1 រំលងអធ្រាត្រឈានចូលថ្ងៃទី10 ខែសីហា ឆ្នាំ2024នេះ បានឆ្មក់ចូលបង្ក្រាបទីតាំង GT ក្លឹប កម្លាំងជំនាញបានឃាត់ខ្លួនមនុស្ស 158នាក់ (ស្រី83នាក់) (ប្រុស75នាក់) ដែលមានជនជាតិចិន វៀតណាម និងកម្ពុជា យកមកសាកសួរមុននឹងសម្រេចបន្តនីតិវិធី ចំណែកឯវត្ថុតាងមានថ្នាំញៀនមួយចំនួន ត្រូវបានកម្លាំងជំនាញរឹបអូស។
បច្ចុប្បន្នសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងសាកសួរ ធ្វើតេស្តរកសារធាតុញៀនលើជនសង្ស័យទាំងអស់ ដើម្បីស្រាវជ្រាវបង្ក្រាប មេខ្លោង អ្នកជូញដូរ អ្នកញៀនគ្រឿងញៀន និងកសាងសំណុំរឿងប្រមូលភស្តុតាងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់។
#dolynews