ព័ត៌មានជាតិ

( តំបន់ក្រហម ) អាចនឹងបង្រួម មកនៅទំហំតូចជាងមុន ខណៈអ្នកជំងឺកូវីដ-19 បានថយចុះ។

( តំបន់ក្រហម ) អាចនឹងបង្រួម មកនៅទំហំតូចជាងមុន ខណៈអ្នកជំងឺកូវីដ-19 បានថយចុះ។

អាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងបង្រួមតំបន់ក្រហម ដែលជាតំបន់មានហានិភ័យខ្ពស់នៃការរីករាលដាលជំងឺកូវីដ-19 មកនៅទំហំតូចជាងមុន ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ បានធ្វើដំណើរងាយស្រួលជាងមុន ខណៈដែរការឆ្លងរាលដាលជំងឺកូវីដ-19បានថយចុះ ពីចំនួនជាង500នាក់ មកនៅត្រឹមជាង200នាក់ ក្នុងមួយថ្ងៃ ហើយការបង្រួមនេះ អាចបង្រួមមកត្រឹមបិទខ្ទប់លំនៅដ្ឋាន ដោយមិនបិទ ភូមិ សង្កាត់ទាំងមូលនោះទេ ។

 

នេះបើតាមការបញ្ជាក់ឲ្យដឹងពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈដែលឯកឧត្តម អញ្ជើញ ចុះទៅពិនិត្យស្ថានភាពជាក់ស្ដែងនៃការចាក់វ៉ាក់សាំងកូវីដ-19 ជូនប្រជាពលរដ្ឋនៅក្នុង( តំបន់ក្រហម ) តាមដងផ្លូវលេខ336 ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី9 ឧសភា 2021នេះ ។

 

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ស្ថានភាពអ្នកឆ្លង covid-19 នៅភ្នំពេញកើនឡើងពីជាង400ទៅ500នាក់ក្នុងមួយថ្ងៃ តែសម្រាប់ទូរលេខថ្ងៃនេះ អ្នកឆ្លង covid-19 បានធ្លាក់ចុះមកនៅត្រឹមតែជាង200នាក់ប៉ុណ្ណោះ ដែលនេះ ជាសញ្ញាមួយបង្ហាញពីការថយចុះច្រើនរបស់អ្នកជម្ងឺកូវីដ-19។

 

ដូច្នេះ ជាវិធានការ របស់រដ្ឋបាលរាជធានីភ្នំពេញ នឹងពិភាក្សាដើម្បីរៀបចំ( តំបន់ក្រហម ) ទាំងនេះ ឲ្យមកនៅរួមតូចជាងមុនឬអាចឈានទៅដល់ការបិទខ្ទប់ត្រឹមតែលំនៅដ្ឋានដែលមានបញ្ហាប្រឈមតែប៉ុណ្ណោះ ដើម្បីបង្កលក្ខណៈឲ្យបងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍ បំពេញការងារនិងរកស៊ីបាន។

Leave a Reply

Your email address will not be published. Required fields are marked *