ព័ត៌មានជាតិ

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ផ្ដល់ថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន54,820,000លានរៀលបានផ្តល់ជូនដល់គ្រួសារមន្ត្រីចូលនិវត្ត មន្ត្រីនគរបាលមរណៈ និវត្តជន និងភរិយាមរណៈចំនួន9នាក់ 

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ផ្ដល់ថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន54,820,000លានរៀលបានផ្តល់ជូនដល់គ្រួសារមន្ត្រីចូលនិវត្ត មន្ត្រីនគរបាលមរណៈ និវត្តជន និងភរិយាមរណៈចំនួន9នាក់

ខេត្តបន្ទាយមានជ័យ: ដើម្បីអនុវត្តតាមលក្ខន្តិកៈ របស់សមាគមមិត្តនគរបាលជាតិកម្ពុជា នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី4 ខែកក្តដា ឆ្នាំ2024នេះ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងជាប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជាថ្នាក់មូលដ្ឋាននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានរៀបចំប្រគល់ថវិកា របស់សមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន 54,820,000លានរៀល (ហាសិបបួនលាន ប៉ែតសិបពីរមុឺនរៀល) បានផ្តល់ជូនដល់គ្រួសារមន្ត្រីចូលនិវត្ត មន្ត្រីនគរបាលមរណៈ និវត្តជន និងភរិយាមរណៈ ជាសមាជិកសមាគមមិត្តនគរបាលជាតិកម្ពុជាថ្នាក់មូលដ្ឋាននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចំនួន9នាក់ ដែលបានទទួលមរណភាពកន្លងទៅនេះ។

លោកវរសេនីយ៍ឯក ឱ នរិន្ទ នាយការិយាល័យនគរបាលបុគ្គលិក បានឲ្យដឹងថា៖គ្រួសារដែលត្រូវបានប្រគល់ជូនថវិកានាថ្ងៃនេះ មាន:

1 – ថវិកាឧបត្ថម្ភគោលនយោបាយចំនួន 2នាក់ សរុបថវិកាចំនួន 16,820,000រៀល (ដប់ប្រាំមួយលានប៉ែតសិបពីរមុឺនរៀល)

2 – ថវិកាសមាគមមិត្តនគរបាលជាតិចំនួន7នាក់ សរុបថវិកាចំនួន38,000,000រៀល (សាមសិបប្រាំបីលានរៀល)នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានសំដែងនូវការចូលរួមរំលែកទុក្ខនិងសោកស្តាយយ៉ាងក្រៃលែងជាមួយនិងក្រុមគ្រួសារសពមន្ត្រីនគរបាល ដែលបានបាត់បង់ប្តី ឬក៏ជាឪពុកជាទីស្រឡាញ់។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ថា ថវិកាដែលប្រគល់ជូននេះ គឺជាថវិការបស់សមាមិត្តនគរបាលជាតិកម្ពុជា ដែលត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ តាមលក្ខន្តិកៈរបស់សមគមមិត្តនគរបាលជាតិកម្ពុជា ចំពោះមន្ត្រីនគរបាលដែលជាសមាជិកសមគមមិត្តនគរបាលជាតិកម្ពុជា ដែលទទួលមរណភាព ទទួលបានថវិកាពីសមាគមចំនួន6លានរៀល ប្រសិនបើភរិយាឬស្វាមីរបស់សមាជិក ទទួល មរណភាព ទទួលបានថវិកាចំនួន2លានរៀលផងដេរ៕

 

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *