ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី 8 ខែឧសភា ឆ្នាំ 2021 នេះសូមឲ្យ អាជ្ញាធរអគ្គិសនី ក្រុមហ៊ុនអគ្គិសនីកម្ពុជា ក៏ដូចជារដ្ឋាករទឹកទីក្រុងភ្នំពេញ ផ្តោតការយកចិត្តទុកដាក់ទៅលើបញ្ហាផ្ទះឈ្នួល របស់កម្មករ កម្មការនី ជាមុន ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ម្ចាស់ផ្ទះជួលទាំងអស់ នឹងមានការយោគយល់ បញ្ចុះថ្លៃឈ្នួលផ្ទះ ជូនបងប្អូនកម្មករ កម្មការនី ហើយស្ថានភាពនេះ មិនមែននៅទីក្រុងភ្នំពេញទេ បើអាចធ្វើបានសូមធ្វើគ្រប់ទីកន្លែងទាំងអស់ក្នុងប្រទេសរបស់យើង ពិសេសតំបន់ដែលមានការបិទខ្ទប់ ដែលកម្មករ កម្មការនី មិនទាន់បើកប្រាក់ខែ ។

ដោយត្រូវរកវិធីដោះស្រាយណាមួយដើម្បីឲ្យកម្មករ កម្មការនី ដែលរស់នៅតាមផ្ទះជួល បានទទួលនូវការអនុគ្រោះ ក្នុងការយកថ្លៃទឹក ភ្លើង ដែលរួមចំណែកជាមួយម្ចាស់ផ្ទះជួល ដើម្បីដោះស្រាយបញ្ហារួមរបស់កម្មករ កម្មការនី ។

Leave a Reply

Your email address will not be published. Required fields are marked *