ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ្ឌ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី7 ឆ្នាំ2024 “រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ”

ឯកឧត្តម គង់ សោភ័ណ្ឌ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី7 ឆ្នាំ2024 “រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ”

ខេត្តកណ្តាល : នាព្រឹកថ្ងៃទី 15 ខែមិថុនា ឆ្នាំ 2024 នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី7 ឆ្នាំ2024 ក្រោមប្រធានបទការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ “រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ” នៅវិទ្យាស្ថាន ជាតិពហុបច្ចេកទេសតជោសែន ខេត្តកណ្តាល។

បច្ចុប្បន្នខេត្តកណ្តាល មានសិស្សចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៅក្នុងប្រព័ន្ធតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានចុះឈ្មោះចូលរៀនតាមរយៈវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន និងតាមរយៈ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកណ្តាល មានចំនួន 985នាក់ ក្នុងនោះសិស្សក្រីក្រ មានចំនួន 225នាក់ ជាមួយគ្នានេះ វិទ្យាស្ថាន ក៏បានបណ្តុះបណ្តាលដល់សិស្សទូទៅចំនួន 1790នាក់ ផងដែរ។

រដ្ឋបាលខេត្តកណ្តាល បានណែនាំ និងជម្រុញឱ្យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីផ្សព្វផ្សាយឲ្យបានដល់គ្រប់គោលដៅ និងតាមខ្នងផ្ទះយុវជនដែលស្ថិតក្នុងគ្រួសារកីក្រ និងគ្រួសារងាយរងហានិភ័យ ដើម្បីឱ្យយុវជនរបស់យើងបានយល់ដឹងអំពីសារៈសំខាន់ អត្ថប្រយោជន៍ នៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ៕

 

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *