ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី 7 ខែឧសភា ឆ្នាំ 2021 នេះបាន អញ្ជើញជាអធិបតីដឹកនាំក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តកណ្ដាល ប្រចាំខែមេសា ឆ្នាំ 2021
ហើយកិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត
កងកំលាំងប្រដាប់អាវុធទាំង3ប្រភេទ នឹង អភិបាល នៃគណៈអភិបាល ក្រុង-ស្រុក
ទាំង11 និងមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្តជាដើម។
យ៉ាងណាមិញ កិច្ចប្រជុំនេះដែរផ្ដោតសំខាន់លើ ការអនុវត្តសេចក្ដីសម្រេច របស់រាជ
រដ្ឋាភិបាល ក្នុងការបិទខ្ទប់ ភូមិសាស្ត្រក្រុងតាខ្មៅ នៃខេត្តកណ្ដាល និងការអនុវត្តវិធានការ
ពិន័យអន្តរការណ៍ ចំពោះបុគ្គលដែលមិនគោរពវិធានការរដ្ឋបាល។