ក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយក្លឹបអ្នកកាសែតកម្ពុជា បានរៀបចំវេទិកាពិភាក្សាលើប្រធានបទ«អ្វីទៅជាកិច្ចការអភិវឌ្ឍន៍ជនបទនៅកម្ពុជា»។
រាជធានីភ្នំពេញ : នាព្រឹកថ្ងៃទី 4 ខែមិថុនា ឆ្នាំ 2024 នេះ ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយក្លឹបអ្នកកាសែតកម្ពុជាដឹកនាំដោយលោក ពុយ គា តាមរយៈវេទិកានេះ អ្នកសារព័ត៌មាន មានឱកាសលើកជាសំនួរផ្សេងៗទាក់ទងនឹងតួនាទីភារកិច្ច ភាពប្រឈម និងចក្ខុវិស័យរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីធានាការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅជនបទ។
សូមបញ្ជាក់ថាបញ្ជីសារពើភ័ណ្ឌផ្លូវជនបទគិតត្រឹមឆ្នាំ 2024មានចំនួន 16674ខ្សែ ស្មើនឹង 49105 គ.មក្នុងនោះ
1- ផ្លូវប្រភេទទី 1 មានចំនួន 708 ខ្សែ ស្មើនឹង 10092 គ.ម
2- ផ្លូវប្រភេទទី 2 មានចំនួន1149 ខ្សែរ ស្មើនឹង 8970គ.ម
3- ផ្លូវប្រភេទទី 3 មានចំនួន 2988 ខ្សែ ស្មើនឹង 12364គ.ម
4- ផ្លូវប្រភេទទី 4 មានចំនួន 11829 ខ្សែ ស្មើនឹង 17679គ.ម
ចំពោះការជួសជុលនិងរក្សាគុណភាពផ្លូវជនបទមានចំនួន 34 គំរោងប្រវែងសរុប 405,09 គ.ម
1- ផ្លូវក្រាលកៅស៊ូពីរជាន់ចំនួន 9 គម្រោងប្រវែងសរុប 68,90 គ.ម
2- ផ្លូវក្រាលបេតុងប្រវែងសរុប 0,38គ.ម
3- ផ្លូវក្រាលល្បាយគ្រោះចំនួន 25 គម្រោងប្រវែងសរុប 335,81គ.ម
ចំណែកការងារថែទាំផ្លូវលក្ខណៈប្រចាំមានគម្រោងចំនួន 38 និងប្រវែងសរុប 366,966គ.ម
1- ផ្លូវក្រាលកៅស៊ូពីរជាន់ចំនួន 14 គម្រោងប្រវែងសរុប 12 23,20គ.ម
2- ផ្លូវក្រាលល្បាយគ្រួសចំនួន 24 គម្រោងប្រវែងសរុប 2446,46គ.ម
វឌ្ឍនភាពគម្រោងឆ្នាំ 2024 ចំនួន 58 គម្រោង ប្រវែងសរុប 281,55គ.ម ចែកចេញជាពីរជំហានដោយក្នុងនោះ
ជំហានទី 1 មានចំនួន 29 គម្រោងប្រវែងសរុប 172, 09ក.ម
1- ផ្លូវការល្បាយគ្រួស ប្រវែងសរុប 51,60 គ.ម
2- ផ្លូវក្រាលកៅស៊ូពីរជាន់ ប្រវែងសរុប 46,44គ.ម (ផែនការ :36គ.ម, រុនតាឯក : 1,044គ.ម)
3- ផ្លូវក្រាលបេតុង ប្រវែងសរុបជិត 74,05គ.ម (ផែនការ: 15,3គ.ម,រុនតាឯក: 31,34គ.ម ពាក់ស្នែង 27,41គ.ម)
ជំហានទី 2 មានចំនួន 29 គម្រោងប្រវែងសរុប 109,46គ.ម
1- ផ្លូវក្រាលល្បាយគ្រោះ ប្រវែងសរុប 55,86គ.ម
2- ផ្លូវក្រាលកៅស៊ូពីរជាន់ ប្រវែងសរុប 48,2គ.ម
3- ផ្លូវបេតុងប្រវែងសរុប 5,4គ.ម
គម្រោងដៃគួរអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ឆ្នាំ 2024-2028 មានដូចតទៅ
1- បានសាងសង់រួច 61 ខ្សែ ប្រវែងសរុប 699គ.ម
2- កំពង់សាងសង់ 184 ខ្សែ ប្រវែងសរុប 3305គ.ម
3- គ្រោងសាងសង់ 201 ខ្សែ ប្រវែងសរុប 2093គ.ម
#dolynews