នៅមុននេះបន្តិចសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍យ៉ាងដូច្នេះថា ប៉ុន្មានថ្ងៃនេះមានការលើកឡើងថាខ្ញុំសម្រេចឲ្យបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនៅថ្ងៃ១២មិថុនា២០២៤។មិនមានរឿងបែបនេះទាល់តែសោះ។ការសម្រេចបើកការដ្ឋានសាងសង់នៅពេលណាវាជាសិទ្ធផ្តាច់មុខរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ មានតែការបំភ្លឺតាមបណ្តាញសង្គមបែបនេះទេទើបពន្លត់ភ្លើងបានឆាប់ដោយមិនព្រួយអង្គុយបក់ផ្សែង៕
#dolynews