ព័ត៌មានជាតិ

ត្រី ខ 1ពាន់កេស ត្រូវបាននាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ដល់ឱ្យកងយោធពលខេមរភូមិន្ទ ដែលកំពុងបំពេញភារកិច្ចចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ត្រី ខ 1ពាន់កេស ត្រូវបាននាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ដល់ឱ្យកងយោធពលខេមរភូមិន្ទ ដែលកំពុងបំពេញភារកិច្ចចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ខណៈនេះដែលក្រុមប្រតិបត្តិការកងទ័ពកំពុងធ្វើយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ជូនប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ យ៉ាងសស្រាក់សស្រាំ ហេីយ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ក្នុងនាមសម្ដេច ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានផ្តល់ត្រីខកំប៉ុងចំនួន 1ពាន់កេស ដល់កងយោធពលខេមរភូមិន្ទ។

ជាមួយនឹងការផ្ដល់ជូននេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានជូនពរដល់កងកម្លាំងប្រតិបត្តិការចាក់វ៉ាក់សាំងទាំងអស់ សូមទទួលបានសុខភាពល្អបរិបូណ៍ និងទទួលបានជោគជ័យក្នុងភារកិច្ចចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ តាមការប្រគល់ភារកិច្ចដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

Leave a Reply

Your email address will not be published. Required fields are marked *