ព័ត៌មានជាតិ

ឯកឧត្តម គង់ សុភ័ណ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ប្រចាំខែមេសា ឆ្នាំ2024

ឯកឧត្តម គង់ សុភ័ណ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ប្រចាំខែមេសា ឆ្នាំ2024

ខេត្តកណ្ដាល ៖ នៅរសៀលថ្ងៃទី 11 ខែមេសា ឆ្នាំ 2024 នេះ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ប្រចាំខែមេសា ឆ្នាំ2024 របស់រដ្ឋបាលខេត្តកណ្ដាល ស្ថិតនៅសាលប្រជុំសាលាខេត្ត។

កិច្ចប្រជុំនាពេលនេះ បានផ្ដោតទៅលើរបៀបវារៈសំខាន់ៗ មួយចំនួនដូចខាងក្រោម៖
1 – ពិនិត្យ និងពិភាក្សា សេចក្តីព្រាងរបាយការណ៍ប្រចាំខែមីនា ឆ្នាំ2024 ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ពិនិត្យ និងពិភាក្សា សេចក្តីព្រាងរបាយការណ៍ប្រចាំត្រីមាស ទី1ឆ្នាំ2024 ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តកណ្តាល។

2 – ពិនិត្យ និងពិភាក្សារបាយការណ៍បិទបញ្ជីថវិការដ្ឋបាលខេត្ត ឆ្នាំ2023។

3 – ផ្សព្វផ្សាយលិខិតលេខ 006 សណន ចុះថ្ងៃទី7 ខែមីនា ឆ្នាំ2024 របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទនីតិវិធីនៃការកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋាន។

4 – ផ្សព្វផ្សាយលិខិតលេខ 02 គជបអ ចុះថ្ងៃទី16 ខែកុម្ភៈ ឆ្នាំ2024 របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ- អន្តរជាតិ ផែនការណែនាំស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨។

5 – ផ្សព្វផ្សាយលិខិតលេខ 08 ក.ធ.ស.សណន ចុះថ្ងៃទី20 ខែមីនា ឆ្នាំ2024 របស់ក្រសួងធម្មការ និងសាសនា សេចក្ដីណែនាំស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨។

6 – ផ្សព្វផ្សាយលិខិតលេខ 371 ស.ជ.ណ ចុះថ្ងៃទី19 ខែមីនា ឆ្នាំ2024 របស់ធនាគារជាតិនៃកម្ពុជា សេចក្តីជូនដំណឹង ស្តីពីយុទ្ធនាការស្រលាញ់ប្រាក់រៀល។

7 – ផ្សព្វផ្សាយលិខិតលេខ 943 ស.ជ.ណ ចុះថ្ងៃទី20 ខែមីនា ឆ្នាំ2024 របស់ក្រសួងមហាផ្ទៃ ស្តីពីការរឹតបន្តឹងគ្រប់គ្រង សិប្បកម្ម អាជីវកម្មផលិតកាំជ្រួច ឬអាជីវកម្មដែលប្រើប្រាស់រំសេវជាតិផ្ទុះ នៅតាមបណ្តារាជធានី ខេត្ត។

8 – បញ្ហាផ្សេងៗ ៕

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *