អង្ករចំនួន 31តោន និងមីជាតិចំនួន 3.680កេស សរុបជាទឹកប្រាក់ចំនួន28.980ដុល្លារ ជាអំណោយរបស់យុវជនក្នុងនិងក្រៅប្រទេស ជូនរដ្ឋបាលរាជធានីភ្នំពេញ ។
នៅព្រឹកថ្ងៃទី 6 ខែឧសភា ឆ្នាំ 2021 ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ រួមជាមួយថ្នាក់ដឹកនាំ ផ្នែកក្រៅប្រទេស នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ បានពាំនាំនៅអំណោយពីសប្បុរសជន ប្រគល់ជូន ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីចែកជូនប្រជាពលរដ្ឋ ងាយរងគ្រោះ និងក្រីក្រនៅតំបន់បិទខ្ទប់ រួមមាន អង្ករចំនួន 31តោន និងមីជាតិចំនួន3.680កេស សរុបជាទឹកប្រាក់ចំនួន 28.980ដុល្លារ។
(ក្នុងនោះសប្បុរសជនជាសមាជិកក្រុមការងារ ផ្នែកក្រៅប្រទេស នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដែលរួមមាន អង្ករចំនួន 8តោន និងមីជាតិចំនួន 1.000កេស គិតជាទឹកប្រាក់ចំនួន7.680ដុល្លារ និង សប្បុរសជនសមាជិកក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ព្រមទាំងប្រជាពលរដ្ឋកំពុងរស់នៅលើទឹកដីប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ដែលរួមមាន អង្ករចំនួន 23តោន និងមីជាតិចំនួន2.680កេស គិតជាទឹកប្រាក់ចំនួន 21.300ដុល្លារ)។ ប្រភព: ឯកឧត្តម គឹម សន្តិភាព