ព័ត៌មានជាតិ

ប្រជាពលរដ្ឋជាច្រើនភូមិ ដង្ហើយឲ្យលោក ខុន សិរីរដ្ឋា អភិបាលស្រុកអង្គស្នួល ជួយអន្តរាគមន៍

ប្រជាពលរដ្ឋជាច្រើនភូមិ ដង្ហើយឲ្យលោក ខុន សិរីរដ្ឋា អភិបាលស្រុកអង្គស្នួល ជួយអន្តរាគមន៍

ភ្នំពេញ : តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា មានជាពលរដ្ផជាច្រើនរយគ្រួសារមិនពេញចិត្តចំពោះស្ថានីយ៍ផ្គត់ផ្គង់ទឹកស្អាតបែកចាន មានដូចជាភូមិ ព្រៃក្រាយ ចំស្លែង ព្រៃភក្តី ចំការគួយ ប្របវត្ត និងភូមិនាៗជាច្រើនទៀតដោយសារក្រុមហ៊ុនទឹកស្អាតនេះមិនមានទំនួលខុសត្រូវចំពោះអតិថិជនរបស់ខ្លួន។

 

យ៉ាងណាមិញរយះពេលថ្មីៗនេះពួកគាត់ក៍បានត្អូញត្អែរប្រាប់មកអ្នកសារព័ត៌មានថា ស្ថានីយ៍ផ្គត់ផ្គង់ទឹកស្អាតបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល មិនមានទំនួលខុសត្រូវចំពោះពួកគាត់នោះទេ ដោយពួកគាត់មានការខ្វះខាតទឹកប្រើប្រាស់សំរាប់ជីវិតរស់នៅប្រចាំថ្ងៃ ជាហេតុធ្វើអោយពិបាកជាខ្លាំងក្នុងការទៅរកប្រភពទឹកពីកន្លែងឆ្ងាយ ឬស្រះរួមភូមិ ហើយស្រះខ្លះក៍រីងស្ងួត នឹងទឹកល្អក់មិនអាចប្រើប្រាស់បាននោះទេ ។

 

សូមបញ្ជាក់ផងដែរថាដោយមូលហេតុបែបនេះហើយទើបពួកគាត់សំណូមពរដល់លោកអភិបាលស្រុកអង្គស្នួល គឺលោក ខុន សេរីរដ្ឋា និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងអាជ្ញាធរពាក់ព័ន្ធមេត្តាជួយពិនិត្យនូវលទ្ធភាពរបស់ស្ថានីយ៍ផ្គត់ផ្គង់ទឹកស្អាតបែកចាននេះផង។

 

ដូច្នេះដើម្បីអោយបងប្អូនប្រជាពលរដ្ឋមានទឹកប្រើប្រាស់ប្រចាំថ្ងៃអោយបានគ្រប់គ្រាន់ជាចុងក្រោយពួកគាត់សង្ឃឹមថា លោកអភិបាលស្រុកអង្គស្នួល ក៍ដូចជា លោកអភិបាលខេត្តកណ្តាល នឹងមានដំណោះស្រាយអោយពួកគាត់មានទឹកប្រើប្រាស់ផង សូមអរគុណ។

 

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *