ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាស្ដីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ ។

ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាស្ដីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ ។

ខេត្តកណ្ដាល: នៅថ្ងៃទី 26 ខែមីនា ឆ្នាំ 2024 នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ:អភិបាលខេត្តកណ្ដាល និង ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គ.ល.ក បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំ កិច្ចប្រជុំពិភាក្សាស្ដីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល ស្ថិតនៅសាលប្រជុំសាលាខេត្តកណ្តាល៕

 

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *