ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី26 ទិវាវប្បធម៌ជាតិ3មីនា 2024 ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ
ខេត្តកណ្ដាល: នាព្រឹកថ្ងៃទី 25 ខែមីនា ឆ្នាំ 2024 នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ: អភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរខួបលើកទី26 ទិវាវប្បធម៌ជាតិ 3មីនា ឆ្នាំ2024 ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ ស្ថិតនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្ដាល។
ទិវាវប្បធម៌ជាតិ3មីនា គឺជាទិវាដ៏មានសារៈសំខាន់មួយរបស់ប្រជាជាតិកម្ពុជា ដើម្បីរំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ដែលបាន លះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ ដ៏សម្បូរបែបនិងមានតម្លៃមិនអាចកាត់ថ្លៃបាន បន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ។
ទន្ទឹមគ្នានេះដែរ ទិវាវប្បធម៌ជាតិ ក៏ជាឱកាសដ៏មានតម្លៃដើម្បីចូលរួមបំផុសនូវមនសិការស្រឡាញ់សិល្បៈវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងកេរដំណែលដូនតាជាច្រើនទៀតដែលជាដួងព្រលឹងនិងអត្តសញ្ញាណជាតិ សម្រាប់ប្រជាជនខ្មែរ គ្រប់រូប ក្នុងគោលបំណងធានាឱ្យបាននូវការអភិរក្សនិងអភិវឌ្ឍវប្បធម៌ប្រកបដោយចីរភាព និងបរិយាបន្ន ស្របតាម គោលនយោបាយជាតិស្តីពីវិស័យវប្បធម៌និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេស យុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី1 របស់រាជរដ្ឋាភិបាល នីតិកាលទី7 នៃរដ្ឋសភា៕
#dolynews